ប្រកាសលទ្ធផលឡើងវិញ! រកឃើញលំដាប់ពិន្ទុ ១០០ពេញ ថ្មី

  • 2018-09-14 03:05:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 131

ចន្លោះមិនឃើញ

យុវតី ថន រតនា ជាសិស្ស​មក​ពី​វិទ្យាល័យ​ផ្សារដើមថ្កូវ ជាប់និទ្ទេសA ទទួលលំដាប់ពិន្ទុ ១០០ពេញថ្មី ក្នុងការ​ប្រកាស​លទ្ធផល​បាក់​ឌុប​លើកទី២ ។

ថ្ងៃ​ទី​ ១៤ ​កញ្ញា ជា​ថ្ងៃ​ប្រកាស​លទ្ធផល​លើក​ទី២ ក្រោយ​រក​ឃើញ​មាន​បញ្ហា​ខុស​បច្ចេក​ទេស​លើ​លទ្ធផល​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ​សម័យ​ប្រឡង​ ២០ សីហា ក្រសួង​បាន​ចេញ​សេចក្ដី​ប្រកាស​ ​រៀប​ចំ​គណៈកម្មការ​កោសល្យវិច័យ ​ដើម្បី​ពិនិត្យ​ដោះស្រាយ​ចំពោះ​ការ​មិន​ពេញ​ចិត្ត​របស់​សិស្ស​ ក្រោយ​មាន​ការ​តវ៉ា​ពី​សិស្ស​ព្រោង​ព្រាត​។ ​​​​​​ជា​លទ្ធផល​ផ្លូវការ​ ក្រសួង​បាន​​រក​ឃើញ​មូល​ហេតុ​បច្ចេកទេស​កុំ​ព្យូទ័រ មិន​បាន​ស្រង់​ពិន្ទុ​គណិត​វិទ្យា ធ្វើ​ឲ្យ​លទ្ធផល​បាក់​ឌុប​មាន​ការ​ប្រែប្រួល​ទូទាំង​ប្រទេស។ លទ្ធផល​ថ្មី បេក្ខជន​ជាប់​សរុប ៧៦ ០៣៤ នាក់​ឯណោះ រីឯ​លទ្ធផល​ចាស់ ៧៥ ០៥៩នាក់។


អត្ថបទ៖ ស៊ិន សាវ៉េត