ស្ដែងៗ! របួស ៧​នាក់ ក្រោយបាក់ថ្មភ្នំគួរឲ្យរន្ធត់នៅកោះប្រទេសក្រិក (មានវីដេអូ)

  • 2018-09-14 03:09:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ទេសចរ​មួយ​ក្រុម​ដែល​កំពុង​ដេក​ហាល​ថ្ងៃ​នៅ​លើ​ឆ្នេរ Shipwreck ប្រទេស​ក្រិក ត្រូវ​បាន​ផ្ទាំង​ថ្ម​ភ្នំ​ដ៏​ធំ​បាក់​សង្កត់​បណ្ដាល​ឲ្យ​រង​របួស​មនុស្ស ៧​នាក់។

យោង​តាម Associated Press ឲ្យ​ដឹង​ថា ក្នុង​ចំណោម​អ្នក​រង​របួស​ទាំង ៧​នាក់​ក្នុង​នោះ​មាន​ស្ត្រី​វ័យ ៣៤​ឆ្នាំ​ម្នាក់​មក​ពី​សធារណរដ្ឋ​ឆេក ដែល​បាន​បាក់​ឆ្អឹង​ខ្នង ខណៈ​កូន​ពីរ​នាក់ និង​ប្ដី​របស់​អ្នក​ស្រី​ក៏​បាន​រង​របួស​ស្រាល​ផង​ដែរ។ មុន​ពេល​កើត​ហេតុ គេ​បាន​លឺ​សំឡេង​ប្រេះ​ពី​ថ្ម​ភ្នំ​ដែរ ភ្លាម​នោះ​វា​បាន​បាក់​មក​ជា​បី​បំណែក​ធំ​ៗ​ផ្សេង​គ្នា​តែ​ម្ដង។ ចំណែក​សាក្សី​នៅ​កន្លែង​កើត​ហេតុ​ម្នាក់​ទៀត​គឺ​លោក Lynette Bridges ឲ្យ​ដឹង​ដែរ​ថា ថ្ម​ភ្នំ​ដែល​បាន​បាក់​មក​មាន​ទំហំ​ធំ​ខ្លាំង​ណាស់ ដែល​សឹង​តែ​ស្មើ​នឹង​អគារ​កម្ពស់ ៤​ជាន់​បាក់​មក​យ៉ាង​អ៊ីចឹង។

ក្រោយ​ពេល​កើត​ហេតុ​ក្រុម​អ្នក​ជួយ​សង្គ្រោះ​បាន​ទៅ​ដល់​កន្លែង​កើត​ហេតុ​ដើម្បី​ទាញ​ចេញ​អ្នក​ជាប់​ក្នុង​កម្ទេច​ថ្ម។ ទោះ​យ៉ាង​ណា​កី​ដោយ មិន​មាន​របាយការណ៍​ណា​មួយ​បង្ហាញ​ថា​មាន​អ្នក​រង​របួស​ដែល​អាច​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​នោះ​ទេ៕

សូមទស្សនាវីដេអូខាងក្រោម ៖

ប្រភព៖ Washingtonpost   ប្រែសម្រួល ៖ រ័ត្ន

អត្ថបទថ្មី