តាំង​ពី​បាន​មេដាយ​មាស​បាត់​ដំណឹង Son ឈឹង តើ​ពេល​នេះ​គេ​នៅ​ទីណា?

  • 2018-09-14 03:31:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ជួយ​កូរ៉េ​ខាង​ត្បូង​បាន​មេដាយ​មាស Asian Games ខ្សែ​ប្រយុទ្ធ​ Son Heung-min បាន​វិល​ត្រលប់​មក​​ហ្វឹកហាត់​ជាមួយ​ក្លឹប​អាជីព Spurs​ វិញ​ហើយ​កាល​ពី​ម្សិលមិញ​ ក្នុង​នោះ​គេ​ក៏​យក​មេដាយ​មាស​មក​តាម​ជាមួយ​ដែរ។

ការ​ជួយ​ជាតិ​ឲ្យ​បាន​មេដាយ​មាស​នេះ ក៏​ជា​ផល​ល្អ​សម្រាប់ Son បាន​រួច​ខ្លួន​ចេញ​ពី​កាតព្វកិច្ច​យោធា​នៅ​កូរ៉េខាងត្បូង ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជាច្រើន​សប្បាយ​ចិត្ត​នឹង​រឿង​នេះ។ ក្រោយ​នឿយហត់​ជាមួយ​ជម្រើស​ជាតិ កីឡាករ​វ័យ​២៦​បាន​​មក​កាន់​ទីលាន​ហ្វឹកហាត់​ក្នុង​ទីក្រុង​ឡុងដ៏​ ដើម្បី​ត្រៀម​ជួយ Spurs ​លេង​ទល់​នឹង​ Liverpool ក្នុង​កីឡដ្ឋាន Wembley ថ្ងៃ​សៅរ៍​ស្អែក​នេះ។

កីឡាករ​មក​ពី​ទ្វីប​អាស៊ី​រួប​នេះ​ជា​កម្លាំង​ស្នូល​ដ៏​សំខាន់​សម្រាប់ Spurs​ កាល​ពី​រដូវ​កាល​មុន ដោយ​ជួយ​ក្រុម​បាន​លេខ​៣​នៅ Premier League។ សម្រាប់​រដូវ​ក្ដៅ​នេះ​ទាំង​ក្លឹប​និង​អ្នក​គាំទ្រ​ពិត​ជា​បារម្ភ​ពី Son ព្រោះ​គេ​ត្រូវ​ដល់​ពេល​បំពេញ​កាតព្វកិច្ច​យោធា។ តែ​ដោយ​លក្ខខណ្ឌ​នៅ​កូរ៉េខាង​ត្បូង​ប្រសិន​កីឡាករ​ណា​ជួយ​ប្រទេស​ឈ្នះ World Cup ឬ Asian Games គឺ​អាច​រួច​ខ្លួន៕ ​​

​​​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ