ត្រួសៗជុំវិញកំពូលតារាចម្រៀង ព្រាប សុវត្ថិ ថតបទថ្មី ជាមួយកូនប្រុសទាំង ៣ ដោយមានបង្ហាញល្ខោនខោល

  • 2018-09-14 04:04:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 4

ចន្លោះមិនឃើញ

រូបភាពពី ក្រុមយុវជនល្ខោនខោលកម្ពុជា (Lakhaon Khaol Youth of Cambodia) បង្ហាញការងារថតបទចម្រៀងថ្មី ជាមួយ​លោក ព្រាប សុវត្ថិ និងមានកូនប្រុសទាំង ៣រូប របស់លោកចូលរួមសម្តែងជាមួយទៀតផង។

រូបលោក ព្រាប សុវត្ថិ សម្ដែង ជាមួយក្រុមល្ខោនខោល

នៅក្នុងឈុត តួអង្គ ហនុមាន និងវិរុឡ ធ្វើចម្បាំង ក្នុងសម្លៀកបំពាក់ ល្ខោន ខោល កូនប្រុសទាំង ៣ របស់លោក ព្រាប សុវត្ថិ ដើរទស្សនាការសម្តែងល្ខោនខោលខ្មែរ ជាមួយសម្លៀកបំពាក់ពណ៌ឆើតៗ ម៉ូដទាន់សម័យ។

ក៏ប៉ុន្តែបទចម្រៀងថ្មីនេះ មានចំណងជើង ឬរូបភាពបែបណា មិនទាន់មានប្រភពណាអាចបង្ហាញបានឡើយនៅពេលនេះ គឺក្រុមការងារផលិត​តម្រូវឱ្យរក្សាជាការសម្ងាត់ រង់ចាំការប្រកាសជាផ្លូវការក្នុងពេលឆាប់ៗនេះហើយ។

កូនប្រុសទាំង ៣ របស់លោក ព្រាប សុវត្ថិ សម្ដែង

យ៉ាងណាមិញ បើតាមការបញ្ជាក់របស់តំណាងក្រុមយុវជនល្ខោនខោលកម្ពុជា ៣នាក់បងប្អូន កូនតារាចម្រៀង ព្រាប សុវត្ថិ ជាតួអង្គទស្សនាចរ និងជាយុវជនសម័យថ្មី ដែលមកស្វែងយល់ និងរៀនសូត្រពីទម្រង់សិល្បៈជាតិរបស់ខ្លួន ពិសេស «ខោល»។

តំណាង ក្រុមល្ខោនខោលបន្តថា ទង្វើនៃការជួយផ្សព្វផ្សាយបែបនេះ ធ្វើឱ្យក្រុមលោកមានសេចក្តីរំភើបចិត្ត ហើយក៏សូមអរគុណនូវទឹកចិត្តរបស់លោក ព្រាប សុវត្ថិ ដែលជួយជ្រោមជ្រែងផ្សព្វផ្សាយល្ខោនខោលខ្មែរ៕

តារាចម្រៀង ព្រាប សុវត្ថិ និងកូនប្រុសទាំង៣

រូបភាពពី៖ ក្រុម យុវជនល្ខោនខោលកម្ពុជា Lakhaon Khaol Youth of Cambodia


អត្ថបទ៖ Sunny