ច្រើនសន្លឹកសកម្មភាពខួបកំណើត ឱក សុគន្ធកញ្ញា តាំង​ពីដើមខែដល់ខួបពិតប្រាកដថ្ងៃនេះ

  • 2018-09-14 04:05:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ទី​១៤ ខែ​កញ្ញា នេះ​គឺ​ជា​ថ្ងៃ​ខួប​កំណើត​កំពូល​តារា​ចម្រៀង​ ឱក សុគន្ធកញ្ញា គម្រប់​អាយុ​ ៣១ ឆ្នាំ។ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​នាង ត្រូវ​បាន​គូ​ស្នេហ៍​ធ្វើ​ឲ្យ​ភ្ញាក់​ផ្អើល​​តាំង​ពី​មុន​ថ្ងៃ​កំណើត​ពិត​ប្រាកដ​ឈាន​ចូល​មក​ដល់​ម្ល៉េះ។

ក្រៅ​ពី​អនាគត​ស្វាមី​ធ្វើ​ឲ្យ​រំភើប​ឡើង​ចង់​ស្រក់​ទឹក​ភ្នែក​ហើយ​នោះ​ ឱក សុគន្ធកញ្ញា ត្រូវ​បាន​មិត្តភ័ក្ដិ​សិល្បៈ​ក៏​ដូច​ជា​​ហ្វេន​ៗ​មួយ​ចំនួន​​តាម​ Surprise ឥត​ល្ហែ​រហូត​ដល់​ថ្ងៃ​កំណើត​ពិត​ប្រាកដ​​របស់​នាង។

ការ Surprise ខួប​កំណើត​ពី​គូ​ដណ្ដឹង​ មិត្តភ័ក្ដិ​សិល្បៈ​​ក៏​ដូច​ជា​ហ្វេន​នេះ ធ្វើ​ឲ្យ​​មតិ​មួយ​ចំនួន​លើក​ឡើង​ថា៖" ឱក​ សុគន្ធ​កញ្ញា គឺ​ជា​តារា​ស្រី​​ដែល​មាន​សំណាង​ណាស់​ ក្រៅ​ពី​មាន​​គូ​ដណ្ដឹង​រូ​ប​ស្រស់​សង្ហា​តាម​​យក​ចិត្ត​ទុក​ដាក់​ហើយ​នោះ នាង​ថែម​ទាំង​មាន​ហ្វេនៗ​ចោម​រោម​ដូច​ស្រមោច​ទៀត​ សុំ​សរសើរ"។

​​​​​

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទពេញនិយម