ដឹងអារម្មណ៍ពិត ម្ចាស់លំដាប់ពិន្ទុ១០០ពេញ លើកទី១ ក្រោយលទ្ធផលផ្លាស់ប្ដូរ

  • 2018-09-14 04:20:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 439

ចន្លោះមិនឃើញ

សិស្ស​ឆ្នើម​និទ្ទេស A ប្អូនប្រុស ប៉េង គឹមហេង ​ដែល​ប្រកាស​លទ្ធផល​លើក​ទី១ ​ទទួល​បាន​លំដាប់​ពិន្ទុ 100ពេលនេះ ធ្លាក់​មក​លំដាប់ ពិន្ទុ​ 99.999 មានន័យ​ថា​ជា​សិស្ស​និទ្ទេស A​ លំដាប់​លេខ​២ ​ទូទាំង​ប្រទេស បាន​ប្រាប់​អារម្មណ៍​ពិត​ដល់​ Sabay ​ក្រោយ​ពី​លទ្ធផល​លើក​ទី២ បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​។

​គឹមហេង ​បាន​រៀប​រាប់​អារម្មណ៍​ ហាក់​អន់​ចិត្ត​បន្តិច ​ប៉ុន្តែ​ក៏​ព្រម​ទទួល​ និង​ពេញ​ចិត្ត​លទ្ធផល​លើក​ទី២​នេះ​ ចំពោះ​ក្រសួង​ដែល​បាន​រក​ឃើញ​ជើង​ខ្លាំង​​​និទ្ទេស A ​លំដាប់​ពិន្ទុ ១០០ពេញ ទូទាំង​ប្រទេស។ ​យ៉ាងណាមិញ​​ យុវជន​រូប​នេះ​ ក៏​សូម​អភ័យ​ទោស​ដល់​គ្រួសារ ​លោកគ្រូ​អ្នកគ្រូ និង​មិត្ត​ទាំងអស់​​ចំពោះ​លទ្ធផល​ប្រែប្រួល​នេះ។

ជាមួយ​គ្នា​នេះ ​យុវតី ថន រតនា ជា​សិស្ស​មក​ពី​វិទ្យាល័យ​ផ្សារដើមថ្កូវ​ ជាប់​និទ្ទេសA ​ទទួល​បាន​លំដាប់ពិន្ទុ ១០០ពេញថ្មី ក្នុង​ការ​ប្រកាស​លទ្ធផល​បាក់​ឌុប​លើកទី២។

​​ ​​


អត្ថបទ៖ ស៊ិន សាវ៉េត