ទីបំផុត Tono ព្រមបើកចិត្ត ទម្លាយពីទំនាក់ទំនងពិតជាមួយ Nychaa

  • 2018-09-14 04:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដៃគូដ៏​ស័ក្ដិសម​មួយ​គូ​របស់​ថៃ គឺ​ Tono Pakin និង​ Nychaa Nuttanicha ត្រូវ​អ្នក​គាំទ្រ​ផ្គូផ្គង​ ក្រោយ​ចាប់​គូ​សម្ដែង​ក្នុង​រឿង​ជា​ច្រើន ព្រម​ទាំង​ចូល​រួម​កម្មវិធី​រួម​គ្នា​ហូរហែ​ទៀត។ ដោយសារ​តែ​ភាព​ស្និទ្ធ​ស្នាល​រវាង​គ្នា នឹង​គ្នា ទើប​គ្រប់​គ្នា​កាន់​តែ​គិត​ថា​ តារា​ប្រុស​ស្រី​មួយ​គូ​នេះ​ ទំនង​មាន​ចិត្ត​លើ​គ្នា​ប្រាកដ​មែន។

ក៏ព្រោះ​តែ​ចំនួន​អ្នក​ផ្គូផ្គង​កាន់​តែ​ច្រើន​ឡើងៗ​ រហូត​អ្នក​ខ្លះ​ចង់​ឲ្យ​ក្លាយ​ជា​គូស្នេហ៍​បើក​ចំហ​ទៀត​នោះ​ ទើប​តារា​សម្ដែង​ និង​ចម្រៀង​ Tono ចេញ​មក​បញ្ជាក់​ច្បាស់ៗ​តែ​ម្ដង។ លោក​បាន​និយាយ​ថា​ ខ្លួន​ និង​ Nychaa ពិត​ជា​សប្បាយ​ចិត្ត​ដែល​អ្នក​គាំទ្រ​ស្រឡាញ់​ចូល​ចិត្ត​ និង​លើក​ទឹកចិត្ត​ច្រើន​បែប​នេះ។

និយាយ​ដល់​សាច់​រឿង​ Tono បន្លឺ​ឡើង​ថា​ សម្រាប់​លោក​មាន​វ័យ​ច្រើន​ហើយ​ រីឯ Nychaa នៅ​ក្មេង​នៅ​ឡើយ។ ការងារ​ដែល​អ្នក​ទាំង​ ២​សហការ​គ្នា​នា​ពេល​កន្លង​មក​តែង​ទទួល​បាន​ជោគជ័យ​ល្អ​ ឯ​ទំនាក់​ទំនង​ក្រៅ​ពី​ការងារ​ គ្មាន​អ្វី​លើស​ពី​ភាព​ជា​មិត្តភាព​ទេ។ ជាទូទៅ​ ពួកគេ​តែង​ផ្ដល់​កម្លាំង​ចិត្ត​ឲ្យ​គ្នា​ទៅ​វិញ​ទៅមក​ និង​មើល​ថែ​គ្នា​ប្រៀប​ដូច​បងប្អូន។ ទោះ​ជា​យ៉ាង​ណា​ Tono ក៏​មិន​ភ្លេច​ អរគុណ​សម្រាប់​ក្ដី​ស្រឡាញ់​ដែល​អ្នក​គាំទ្រ​ផ្ដល់​ឲ្យ​លោក​ និង​ដៃគូ​ដែរ៕


ប្រភព៖ Daradaily   ប្រែ​សម្រួល៖ យី សុធារី