ពូកែមែន! ភរិយា ឆាយ វីរៈយុទ្ធ ត្រូវជ្រើសដោយរាជរដ្ឋាភិបាលអាមេរិក ជាសហគ្រិនកម្ពុជាវ័យក្មេង
- 2018-09-14 05:19:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពូកែមែន! ភរិយា ឆាយ វីរៈយុទ្ធ ត្រូវជ្រើសដោយរាជរដ្ឋាភិបាលអាមេរិក ជាសហគ្រិនកម្ពុជាវ័យក្មេង
ចន្លោះមិនឃើញ
ភរិយា តារាចម្រៀង លោក ឆាយ វីរៈយុទ្ធ អ្នកនាង សែ ចាន់ឌី ត្រូវបានជ្រើសរើសដោយរាជរដ្ឋាភិបាលសហរដ្ឋអាមេរិកឲ្យចូលរួមក្នុងកម្មវិធី ទស្សនកិច្ចអ្នកដឹកនាំអន្តរជាតិ (IVLP) ក្នុងនាមជាសហគ្រិននារីកម្ពុជាវ័យក្មេង។
នៅលើបណ្ដាញសង្គមរបស់ម្ចាស់បទ "គេមិនបានស្រលាញ់យើងទេ" បានសរសេរថា ៖ "ជាមោទនភាពណាស់ដែលភរិយារបស់ខ្ញុំ ជាសហគ្រិននារីកម្ពុជាវ័យក្មេងត្រូវបានជ្រើសរើស ដោយរាជរដ្ឋាភិបាលសហរដ្ឋអាមេរិកអោយចូលរួមក្នុងកម្មវិធី ទស្សនកិច្ចអ្នកដឹកនាំអន្តរជាតិ (IVLP)។ ជូនពរអូនសម្លាញ់ ជោគជ័យ សុខសប្បាយទាំងទៅទាំងមកណាប្រពន្ធសម្លាញ់"។
ភរិយារបស់តារាចម្រៀង ឆាយ វីរៈយុទ្ធ ត្រូវបានគេដឹងថា ជាកូនស្រីរបស់អ្នកជំនួញល្បីល្បាញនៅខេត្តកំពង់ចាម ដែលជាថៅកែម៉ាស៊ីនកិនស្រូវ ព្រមទាំងមានដីច្រើនហិកតាផងដែរ ដូច្នេះហើយ អ្នកនាង សែ ចាន់ឌី ក៏ជាសហគ្រិនវ័យក្មេងម្នាក់ផងដែរ៕