ស្អាតកប់Pre-Wedding ញ៉ែម សុគន្ធ និងគូដណ្ដឹង

  • 2018-09-14 06:46:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​នេះ​បន្តិច​រូប​ថត​​ Pre-Wedding ដ៏​ស្រស់​ស្អាត​ជា​ច្រើន​សន្លឹក​​របស់​តារា​សម្ដែង​លោក ញ៉ែម សុគន្ធ ​ជាមួយ​គូ​ដណ្ដឹង​ត្រូវ​បាន​ចែក​ចាយ​ពាស​ពេញ​បណ្ដាញ​ទំនាក់​ទំនង​សង្គម​ហ្វេស​ប៊ុក ធ្វើ​ឲ្យ​មាន​ការ​សរសើរ​មិន​ដាច់​ពី​មាត់​ថា​ អនាគត​គូ​ស្វាមី​ភរិយា​មួយ​គូ​នេះ​ស្រស់​ស្អាត​ខ្លាំង​ណាស់​ពិត​ជា​ស័ក្ដិសម​គ្នា​មែន​ទែន។

ក្នុង​រូប​ថត​ភ្លឺ​ច្បាស់​ត្រជាក់​ភ្នែក​នេះ​កំលោះ​សង្ហា​ចង្កា​ព្រែក​​​​​ ញញឹម​បិទ​មាត់​មិន​ជិត​​នោះ​ទេ ព្រោះ​​នៅ​សល់​តែ​ប៉ុន្មាន​ខែ​ទៀត​ប៉ុណ្ណោះ​ថ្ងៃ​​ភ្លេង​មង្គល​រវាង​លោក និង​គូ​ដណ្ដឹង​​នឹង​ចាប់​ផ្ដើម​ឡើង​ហើយ​នៅ​​គេហដ្ឋាន​ខាង​ស្រី​រាជធានី​ភ្នំពេញ។

មង្គល​ការ​លោក ញ៉ែម សុគន្ធ ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ដើម​ខែ​ធ្នូ ឆ្នាំ ២០១៨ ខាង​មុខ​នៅ មជ្ឈមណ្ឌល​ កោះ​ពេជ្រ។ ត្រៀម​នឹង​អញ្ជើញ​ភ្ញៀវ​សិល្បៈ​ឲ្យ​ចូល​រួម​ជា​ច្រើន​នាក់​ទៀត​ផង៕​

អត្ថបទ៖ ឆុង ស៊ីណាន