ស្រីៗ ២ ម៉ឺននាក់ នឹង​​​ចូលរួម​​ព្រឹត្តិការណ៍​លក់​ទំនិញ​សម្បូរ​បែប ​ធំ​បំផុត​នៅ​កម្ពុជា ចុងឆ្នាំ

  • 2018-09-14 07:36:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នេះ​ជា​ដំណឹង​ល្អ​បំផុត​សម្រាប់​ស្រីៗ​សម័យ​ថ្មី​ចូល​ចិត្ត Shopping ទំនិញ​សម្បូរ​បែប​គ្រប់​ប្រភេទ ហើយ​ចង់​បាន Discount ដ៏​ច្រើន​នៅ​ចុង​ឆ្នាំ ព្រោះ​អី​ពិព័រណ៍ នារី​សម័យ​ថ្មី (Ladies' Fair) នឹង​ត្រូវ​រៀបចំ​ធ្វើ​ឡើង​នៅថ្ងៃទី២២-២៣​ ខែ​ធ្នូ ខាង​មុខ​នេះ នៅ​កោះពេជ្រ ដោយ​មាន​លក់​សុទ្ធ​តែ​ផលិតផល​​សម្រាប់​ស្រីៗ​ក្នុង​តម្លៃ Discount រហូត​ដល់ ៨០% ឯណោះ។

Ladies' Fair នឹង​មាន​តាំង​បង្ហាញ និង​​លក់​ផលិតផល​ម៉ាក​ល្បីៗ​គ្រប់​ប្រភេទ​ទាំង​ក្នុង​ស្រុក និង​បរទេស​ប្រមាណ​ជា ៣០០ ស្ដង់ ក្នុង​នោះ​មានផលិតផល៖

  • សម្លៀកបំពាក់ និងគ្រឿងតុបតែង (Apparel & Accessories)
  • សម្រស់ និង​ម៉ូដ (Beauty & Fashion)
  • កីឡា និងសុខភាព (Sports & Fitness)
  • សម្ភារៈ​ផ្ទះបាយ (Home Appliances)
  • ផលិតផល​កូន​ក្មេង (Baby Care)
  • សុខភាព (Health Care)
  • អាហារ និង​ភេសជ្ជៈ (Foods & Beverages)
  • អប់រំ (Education)
  • កម្សាន្ត (Entertainment)
  • ទេសចរណ៍ (Travel & Tourism)
  • អចលនទ្រព្យ (Real Estate)

កញ្ញា ដែក ដារី ​អ្នក​គ្រប់គ្រង​ក្រុមហ៊ុន​ 360 Ads Events ដែល​សហការ​រៀប​ចំ​ពិព័រណ៍ Ladies' Fair ជា​មួយ​វិបសាយ «កញ្ញា» បាន​ឲ្យ​ដឹង​ថា នេះ​ជា​លើក​ដំបូង​បំផុត​ដែល​កម្ពុជា​មាន​ពិព័រណ៍​ពិសេស​បែប​នេះ​សម្រាប់​ស្ត្រី ហើយ​មាន​ផលិត​សម្បូរ​បែប​សម្រាប់​ស្ត្រី​ចង់ Shopping ដោយ​អ្នក​ស្រី​រំពឹង​ថា​ ព្រឹត្តិការណ៍​ដ៏​ធំ​នេះ​នឹង​មាន​អ្នក​ចូលរួម​ប្រមាណ​ជា ២ ម៉ឺន​នាក់ ដែល​មាន​អាយុ​ចាប់​ពី ១៨ ឆ្នាំ ដល់ ៥០ ឆ្នាំ។

"Ladies' Fair ធ្វើ​សម្រាប់​ស្រីៗ​យើង​តែ​ម្ដង។ យើង​មាន​ផលិតផល​គ្រប់​ប្រភេទ​ទាំង​ម៉ាក​ក្នុង​ស្រុក និង​ម៉ាក​បរទេស ​សម្រាប់​គាត់...មិន​ថា​ស្ត្រី​នៅ​លីវ ស្ត្រី​មាន​គ្រួសារ គាត់​នឹង​សប្បាយ​ចិត្ត Shopping ក្នុង​តម្លៃ Discount ដល់ ៨០%”។

កញ្ញា​​បន្ត​ថា ​ក្រុមហ៊ុន​គ្រឿង​សម្អាង ហាង​សម្លៀក​បំពាក់ ក្រុមហ៊ុន​លក់​គ្រឿង​អេឡិចត្រូនិក និង​សម្ភារៈ​ក្នុង​ផ្ទះ ក្រុមហ៊ុន​លក់​គ្រឿង​សង្ហារិម និង​ដេគ័រ ក្រុមហ៊ុន​លក់​ផលិតផល​កូន​ក្មេង ក្រុមហ៊ុន​អចលនទ្រព្យ ក្រុមហ៊ុន​ទេសចរណ៍ និង​ក្រុមហ៊ុន​ជា​ច្រើន​ទៀត សុទ្ធ​តែអាច​ចូលរួម​ដាក់​លក់​ផលិតផល​របស់​ខ្លួន​ក្នុង​ពិព័រណ៍​នេះ​បាន​ទាំង​អស់។

បើ​ក្រុមហ៊ុន​ ឬ​អ្នក​លក់​ចាប់​អារម្មណ៍​ចង់​ចូលរួម​ដាក់​លក់​ផលិតផល​របស់​ខ្លួន​ក្នុង​ពិព័រណ៍​ដ៏​ធំ និង​ដំបូង​បំផុត​នៅ​កម្ពុជា​មួយ​នេះ សូម​​ចូល​ផេក​ហ្វេសប៊ុក 360 Events ឬ​ទាក់ទង​ទូរសព្ទ​លេខ៖

  • 089 777 670
  • 011 469 959/ 069 300 914
  • 081 506 006/ 085 510 231
  • 093 465 465
  • 076 333 1862
  • 010 380 350

អត្ថបទ៖ សុផាត