លទ្ធផលបាក់ឌុបថ្មី ធ្វើឲ្យកូនភ្លោះនិទ្ទេស A នៅខេត្តកណ្តាល ជួបរឿងប្រែប្រួល១ ទីបំផុតដឹងការពិតហើយ
- 2018-09-14 08:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លទ្ធផលបាក់ឌុបថ្មី ធ្វើឲ្យកូនភ្លោះនិទ្ទេស A នៅខេត្តកណ្តាល ជួបរឿងប្រែប្រួល១ ទីបំផុតដឹងការពិតហើយ
ចន្លោះមិនឃើញ
ក្រោយរកឃើញថាមានបញ្ហាបច្ចេកទេស ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសលទ្ធផល ប្រឡងមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២០ សីហា ថ្មី នៅក្នុងព្រឹកនេះ ដែលធ្វើឲ្យមានការប្រែប្រួលចំនួននិទ្ទេសរបស់បេក្ខជន១ចំនួន។ ករណីសិស្សឆ្នើម ពីរនាក់ប្អូន ដែលជាប់និទ្ទេស A ដូចគ្នា មកទល់ពេលនេះ មានការប្រែប្រួលបន្តិច ដែលធ្វើឲ្យសាមីខ្លួន រង់ចាំអ៊ុតមើល។
ទីបំផុតដឹងការពិត កញ្ញា នី លាងអ៉ីម បានបញ្ជាក់ប្រាប់ Sabayថា សម្រាប់លទ្ធផលថ្មីនេះ កញ្ញា និងបងប្អូនស្រីភ្លោះម្នាក់ទៀត ឈ្មោះ នី លាងអ៉ី ដែលរៀននៅវិទ្យាល័យ ហ៊ុន សែន សេរីភាព ខេត្តកណ្ដាល នៅតែជាប់និទ្ទេស A ដដែល។ តែអ្វីដែលប្រែប្រួល គឺលំដាប់ពិន្ទុថយចុះបន្តិចបន្តួច សម្រាប់កូនភ្លោះស្រី១គូនេះ។
កញ្ញា នី លាងអ៉ីម បានបន្តថា កាលពីការប្រកាសលទ្ធផលលើកទី១ កញ្ញាទទួលបាននិទ្ទេស Aទាំងពីរនាក់ ហើយលំដាប់ពិន្ទុ ៩៩.៩៣១ តែបច្ចុប្បន្ន ៩៩.៩០៧។ ចំណែកកញ្ញា នី លាងអ៉ី ដែលជាបងប្អូនស្រីភ្លោះ ពីមុនបានលំដាប់ពិន្ទុ ៩៩.៩៦០ តែនៅពេលបច្ចុប្បន្ន ៩៩.៩៤៤។
សូមបញ្ញាក់ថា លទ្ធផលផ្លូវការ ក្រសួងបានរកឃើញមូលហេតុបច្ចេកទេសកុំព្យូទ័រ មិនបានស្រង់ពិន្ទុគណិតវិទ្យា ធ្វើឲ្យលទ្ធផលបាក់ឌុបមានការប្រែប្រួលទូទាំងប្រទេស។
លទ្ធផលថ្មី បេក្ខជនជាប់សរុប ៧៦ ០៣៤ នាក់ឯណោះ រីឯលទ្ធផលចាស់ ៧៥ ០៥៩នាក់។ បេក្ខជននិទ្ទេស A មានចំនួន បេក្ខជនជាប់និទ្ទេស A មានចំនួន ៤០៨ នាក់ ដែលតួលេខចាស់ មានតែ ២៩០នាក់។