លុយត្រឹម ១០០ដុល្លារ ជីមមី ធ្វើឲ្យតារាសម្ដែង រក្សា រំភើបឡើងស្រក់ទឹកភ្នែក

  • 2018-09-14 08:04:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធី​ការិនី​ ជីមមី ធ្វើ​ឲ្យ​តារា​សម្ដែង​​ ឈិន សារ៉ាត់ ហៅ រក្សា រំភើប​ឡើង​​ទប់​ទឹក​ភ្នែក​មិន​បាន​​​ ក្រោយ​ពី​ឃើញ​​ស្រី​ស្អាត​រូប​នេះ​មាន​ទឹក​ចិត្ត​​​ទៅ​លើ​អ្នក​មាន​គុណ​ខ្លួន​ ដោយ​​ជូន​ថវិកា​១០០​ដុល្លារ​​ដើម្បី​វះកាត់​​ព្យាបាល​ជំងឺ។

តារា​សម្ដែង​ រក្សា បង្ហោះ​នៅ​លើ​ហ្វេស​ប៊ុក​ថា៖" បង​ពិត​ជា​រំភើប​ទប់​ទឹក​ភ្នែក​មិន​បាន​ទេ ពេល​ដែល​តារា​ក្នុង​ដួង​ចិត្ត​បង​គាត់​ប្រាប់​ថា ចូល​រួម​ចំណែក​​ទឹក​ប្រាក់​១០០​ដុល្លារ​​ថ្លៃ​វះកាត់​ជំងឺ​ម៉ែ។ បង​​​មិន​ភ្លេច​គុណ​ប្អូន​ស្រី ជីមមី ឡើយ​ដែល​ជួយ​បង​ និង​អ្នក​ម្ដាយ​ក្នុង​គ្រា​មាន​អាសន្ន​។ ប្អូន​ស្រី​មិន​ត្រឹម​តែ​ស្អាត​ទេ​ថែម​ទាំង​ចិត្ត​បុណ្យ​ថែម​ទៀត"។

អ្នក​ម្ដាយ​លោក ឈិន សារ៉ាត់ ហៅ​រក្សា ពេល​នេះ​កំពុង​តែ​សម្រាក​ព្យាបាល​ជំងឺ​មហារីក​ និង​ដុះ​សាច់​ក្នុង​ពោះ​នៅ​ឯ​មន្ទីរ​ពេទ្យ​ប្រទេស​ថៃ។ គ្រោង​នឹង​ធ្វើ​ការ​វះកាត់​ដុំ​សាច់​ដែល​ដុះ​ក្នុង​ពោះ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ហើយ៕​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន