Sunmi ត្រូវគេបញ្ជូន​ទៅ​មន្ទីរពេទ្យភ្លាមៗ ក្រោយចេញ​អាការៈនេះ

  • 2018-09-14 08:21:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ Sunmi បាន​លុប​ចោល​ការ​សម្ដែង​ភ្លាមៗ​ដោយសារ​ បញ្ហា​សុខភាព​ និង​ត្រូវ​គេ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ទៀត។

តាម​គម្រោង​ នៅ​ថ្ងៃ​ទី​ ១៤ ខែ​កញ្ញា​នេះ​ តារា​ចម្រៀង​ Sunmi ត្រូវ​ឡើង​សម្ដែង​ក្នុង​កម្មវិធី​ "Music Bank”។ ប៉ុន្តែ​រឿង​រ៉ាវ​ចៃដន្យ​បាន​កើត​ឡើង​ស្មាន​មិន​ដល់​ ព្រោះ​គម្រោង​នោះ​ត្រូវ​លុប​ចោល​ ដោយសារ​ Sunmi មាន​អាការៈ​មិន​ស្រួល​ និង​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ដើម្បី​ទទួល​ការ​ព្យាបាល​ទៀត។

បើ​តាម​ផលិត​កម្ម​ MakeUs បាន​ប្រកាស​ថា៖​ «សួស្ដី! នេះ​ជា​ផលិតកម្ម​ MakeUs! យើង​សុំ​ជម្រាប​ដំណឹង​ជូន​អ្នក​គ្រប់​គ្នា​ថា​ Sunmi នឹង​មិន​មាន​វត្តមាន​ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​របស់​ Music Bank ថ្ងៃ​នេះ​ទេ។ ដោយសារ​ អំឡុង​​ពេល​ថត​ទុក​ Sunmi ហាក់ដូចជា​មាន​អាការៈ​វិល​មុខ​ខ្លាំង​ ទើប​យើង​សម្រេច​ផ្អាក​ការ​ថត​ ដើម្បី​បញ្ជូន​នាង​ទៅ​មន្ទីរពេទ្យ​តែ​ម្ដង។ ឥឡូវ​នេះ​ Sunmi ក៏​កំពុង​ទទួល​ការ​ព្យាបាល​ និង​សម្រាក​ដែរ។ មក​ទល់​ពេល​នេះ​ គ្រូពេទ្យ​កំពុង​ពិនិត្យ​ស្ថានភាព​របស់​នាង​យ៉ាង​យក​ចិត្ត​ទុកដាក់​ ហើយ​ Sunmi នឹង​មិន​អាច​ទៅ​សម្ដែង​បាន​ទេ ដូចនេះ​សុំ​អ្នក​គាំទ្រ​ទាំង​អស់​មាន​ការ​យោគយល់​ និង​អធ្យាស្រ័យ»។

ប្រភព៖ kstarlive   ប្រែ​សម្រួល៖ យី សុធារី