ក្ដៅៗ! MV បទ​ថ្មី​របស់ Chanyeol និង​ Sehun ចេញ​ជា​ផ្លូវការហើយ

  • 2018-09-14 09:17:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ចេញ​ Teaser មួយ​ថ្ងៃ​ ពេល​នេះ​វីដេអូ​បទ​ចម្រៀង​ដែល​មាន​ចំណង​ជើង​ថា​ "We Young” របស់ សមាជិក​ EXO ២​នាក់​ គឺ​ Chanyeol និង​ Sehun បាន​ចេញ​ជា​ផ្លូវការ​ជាស្ថាពរ​ តាម​សន្យា។

ថ្ងៃ​ទី​ ១៤ ខែកញ្ញា​ បទ​ចម្រៀង​មាន​ចំណងជើង​ថា​ "We Young” ដែល​ជា​ការ​សហការ​រវាង​ Chanyeol និង​ Sehun បាន​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​ តប​តាម​ការ​ទន្ទឹង​រង់​ចាំ​ពី​អ្នក​គាំទ្រ​ជា​​ច្រើន។ ទោះ​បី​លើក​នេះ​មាន​តែ​សមាជិក​ ២​នាក់​ ប៉ុន្តែ​អ្នក​គាំទ្រ​ក៏​ប្លែក​ភ្នែក​មិន​ស្ទើរ​ដែរ​ជាមួយ​បទ​ថ្មី​នេះ។

“We Young” ជា​ប្រភេទ​បទ​​ហ៊ីបហប​ ចង្វាក់​ប្លែក​បែប​ថ្មី​ ទាក់ទាញ​ម្យ៉ាង​ ខុស​ពី​បទ​មុនៗ​របស់​ក្រុម៕

ទស្សនា​វីដេអូដូច​ខាង​ក្រោម៖

អត្ថបទ៖ យី សុធារី