ចេញ​ហើយ! បទ​ចម្រៀង​ផ្លូវ​ការ​ទិវា​សម្អាត​ពិភពលោក​២០១៨ នេះមានន័យចាក់ដោតណាស់

  • 2018-09-14 09:59:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោម​ស្មារតី​ស្រលាញ់​បរិស្ថាន និង​ចង់​ជំរុញ​ឲ្យ​មាន​ការ​ចូល​រួម​ឲ្យ​បាន​ច្រើន​បំផុត​ក្នុង​ទិវា​សម្អាត​ពិភព​លោក​ឆ្នាំនេះ ក្រុម​ការងារ​នៃ «ទិវា​សម្អាត​ពិភពលោក»​ បាន​​ច្រៀង​ចម្រៀង​មួយ​បទ​រួមគ្នា ដែល​បង្កប់​អត្ថន័យ​រួប​រួម​គ្នា​ជា​សកល១ថ្ងៃ ចំណាយ​ពេល​តែ​៥ម៉ោង ដើម្បី​សម្អាត​បរិស្ថាន​ពិភព​លោក​របស់​យើង។

បទ​ចម្រៀង​ផ្លូវការ​សម្រាប់​ទិវា​សម្អាត​ពិភពលោក២០១៨ នេះ ក៏​បង្កប់​សារ​ក្រើន​រំលឹក​កុំ​ឲ្យ​ខក​ខាន​ចូល​រួម​ក្នុង​សកម្មភាព​សម្អាត​ពិភព​លោក​ថ្ងៃ​ស្អែក​នេះ ពោល​គឺ​ថ្ងៃ​អាទិត្យ​ទី ១៥​កញ្ញា ដោយ​ចាប់​ផ្ដើម​សម្អាត​ពី​តំបន់ ឬ ជុំវិញ​ផ្ទះ​អ្នក​ក៏​បាន​។

មិន​ទាន់​យឺត​ពេល​ទេ អ្នក​នៅ​តែ​អាច​ចុះ​ឈ្មោះ​ចូល​រួម​បាន​ឥលូវ​នេះ នៅទីនេះ

បើ​អ្នក​ស្ដាប់​ដាក់​អារម្មណ៍​បន្តិច ហើយ​យល់​ច្បាស់​ពី​អត្ថន័យ ឬ អាន​តាម​អក្សរ​ធំ​ៗ នៅ​ក្នុង​វីដេអូ​នេះ អាច​រំជួល​ចិត្ត​ដល់​ព្រឺ​សម្បុរ​ទៀត​ផង។

តោះ​!​ សាក​មើល​វីដេអូ​នេះ​ទាំង​អស់​គ្នា​ ថា​ចាក់​ដោត​កម្រិត​ណា៖

អត្ថបទពាក់ព័ន្ធ

អត្ថបទ៖ ដេត លីដា