ខ្លះ​នៅ​ភ័ន្តច្រឡំ តើ​ពាក្យ​ផ្លូវការ​ចេញ​ពី Apple ត្រូវ​សរសេរ iPhone "Xs" ឬ iPhone "XS"?

  • 2018-09-14 11:51:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Apple បាន​ប្រកាស​ iPhone សេរ៊ី​ថ្មី​បី​ម៉ូឌែល ​កក្រើក​ពិភព​ស្មាតហ្វូន​នា​ពាក់​កណ្តាល​ខែ​កញ្ញា ប្រចាំ​ឆ្នាំ ២០១៨។ ការ​ដាក់​ឈ្មោះ​ឲ្យ​ទូរសព្ទ​ម៉ូឌែល​នីមួយៗ ក៏​ជា​យុទ្ធសាស្ត្រ​រំអុក​ទីផ្សារ​ដែល​ក្រុមហ៊ុន​ទូទាំង​សកលលោក​មិន​ចង់​ឲ្យ​មាន​ការ​ភ័ន្តច្រឡំ​ឬ​សរសេរ​ខុស​ពី​សំណាក់​អតិថិជន។

ជុំវិញ​រឿងរ៉ាវ​នេះ​ក៏​មាន​ការ​ចោទ​សួរ តើ​អក្សរ S និង R ស្ថិត​នៅ​កន្ទុយ​ឈ្មោះ iPhone ម៉ូឌែល​ថ្មី គួរ​ប្រើ​ជា​អក្សរ​ធំ​ឬ​អក្សរ​តូច?

ចម្លើយ​ផ្លូវការ​យោង​តាម​អ្នក​តំណាង PR អ្នក​ស្រី Michele Wyman នៅ​ក្រុមហ៊ុន Apple បាន​បញ្ជាក់​ថា​ឈ្មោះ​ពិត​របស់ iPhone ទាំង​បី​ចាំ​បាច់​ត្រូវ​សរសេរ​ថា iPhone XS,XS Max ឬ XR ពោល​អ្នក​ចែករំលែក​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​មិន​គួរ​ប្រើប្រាស់​តួ​អក្សរ​តូច ថ្វី​បើ​លើ​គេហទំព័រ Apple ផ្ទាល់​ក្នុង​ចំណុច​ខ្លះ​នៅ​មាន​កំហុស​បន្តិចបន្តួច​ក៏​ដោយ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ idropnews   ប្រែ​សម្រួល៖ កៅ រក្សា