កុំ​រវល់​នឹក​តែ XS! មាន ៥ ចំណុច​ភ្ញាក់ផ្អើល​ខ្លាំង​លើ iPhone XR តម្លៃ ៧៤៩ ដុល្លារ

  • 2018-09-14 11:28:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone XS/XS Max ជា​តួ​ឯក​ប្រចាំ​ឆ្នាំ ២០១៨ សម្រាប់ Apple ប៉ុន្តែ iPhone XR ក៏​ជា​ស្មាតហ្វូន​ធុន​កណ្តាល​មួយ​ដែល​អ្នក​រាល់​គ្នា​មិន​គួរ​រំលង​បាន​ឡើយ។ ក្រោយ​ការ​ប្រកាស​ជា​ផ្លូវការ យើង​ចាប់​បាន​ចំណុច​ភ្ញាក់ផ្អើល ៥ ដែល​អតិថិជន​អ្នក​គាំទ្រ​សឹង​តែ​មិន​ជឿ​ថា​អាច​កើត​មាន​លើ iPhone តម្លៃ ៧៤៩ ដុល្លារ​មួយ​នេះ។

៥.ជម្រើស​ពណ៌​ភ្ញាក់ផ្អើល​ទាំង ៦:

ថ្វី​បើ​មាន​ចចាមអារ៉ាម ការ​លេច​ធ្លាយ​ជា​រឿយៗ​ពី iPhone ទំហំ​អេក្រង់ ៦,១ អ៊ីញ ក៏​គ្រប់​គ្នា​ជឿជាក់​ត្រឹម​ថា​មាន ៣ ពណ៌​តែ​ប៉ុណ្ណោះ នេះ​ខុស​ពី​ការ​រំពឹង​ទុក​ដោយ Apple ហ៊ាន​ផ្តល់​ជូន​ជម្រើស ៦ ពណ៌​លើ iPhone XR រួម​មាន​តាំង​ពី​ខៀវ ផ្កាឈូក​ស្រស់ លឿង ស ខ្មៅ និង​ក្រហម (Product RED) សុទ្ធ​សឹង​ចម្រាញ់​ចេញ​ពី​សារធាតុ​អាលុយមីញ៉ូម​ស៊េរី ៧ ០០០ មាន​គុណភាព​ជាប់​បាន​យូរ គួប​ផ្សំ​ខ្នង​ក្រោយ​កញ្ចក់​គាំទ្រ​មុខងារ​សាក​ថ្ម​ឥត​ខ្សែ។

៤.អេក្រង់ Liquid Retina Display:

ជៀសវាង​ការ​ចំណាយ​ខ្ពស់ Apple បាន​ត្រឹម​បំពាក់​អេក្រង់ LCD លើ XR ខុស​ពី OLED តម្លៃ​ថ្លៃ​មាន​លើ XS។ ប៉ុន្តែ​មាន​ចំណុច​ពិសេស​មួយ​គឺ​បច្ចេកវិទ្យា​នៃ​អេក្រង់​នេះ​ខ្ពស់​ជាង LCD ធម្មតា ដោយ​ឲ្យ​ឈ្មោះ​ថា MLCD+ ។ យោង​តាម Apple នេះ​ជា​ជំនាន់ Update ថ្មី អាច​ផលិត​កម្រិត​ពន្លឺ​ច្បាស់​ត្រជាក់​ភ្នែក​ប្រហែល Super Retina OLED ធុន​ខ្ពស់​ ហើយ​ក៏​អាច​គាំទ្រ​មុខងារ True Tone និង Refresh-rate កម្រិត ១២០Hz ផ្តល់​នូវ​ Contrast Ratio ចំនួន ១ ៤០០:១ ធៀប​នឹង iPhone/XS ចំនួន ១ ០០០ ០០០:១។

៣.ពង្រឹង​សមត្ថភាព​កាមេរ៉ា​មួយ​គ្រាប់:

មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំបច្ចេកវិទ្យា​នៃ​ផ្នែក​កាមេរ៉ា​ជា​ការ​អភិវឌ្ឍ​ចម្បង​របស់ Apple ខណៈ iPhone XR មិន​បន្ថែម​លែន​ភ្លោះ ដោយ​ប្រើ​ត្រឹម​កាមេរ៉ា​មួយ​គ្រាប់ ប៉ុន្តែ​មាន​បង្កប់​មុខងារ​ពិសេស​អាច​ផ្លាស់ប្តូរ​កម្រិត Depth of Field នៃ​រូបភាព ដោយ​ពុំ​ចាំ​បាច់​ជំនួយ​ពី​កាមេរ៉ា​ភ្លោះ​ថត​មុខងារ Portrait នោះ​ទេ គ្រាន់​ថា​វា​មិន​ល្អ​ឥត​ខ្ចោះ។ ពិសេស​ជាង​នេះ​ Sensor ទំហំ 12MP ក៏​អាច​គាំទ្រ​មុខងារ​ទប់​លំនឹង Optical Image Stabilization (OIS) ថែម​ទៀត​ផង។

២.ឈ្មោះ​ប្លែក:

នរណា​ក៏​រំពឹង​ទុក​ថា​ទំនង​ជា iPhone XC ឬ iPhone 9 មាន​បំពាក់​អេក្រង់ LCD ធម្មតា​ទំហំ ៦,១ អ៊ីញ ប៉ុន្តែ​គ្រប់​យ៉ាង​ត្រូវ​បញ្ចប់​ត្រឹម​យប់​ថ្ងៃ​ទី ១២ ​កញ្ញា​នេះ​តែ​ម្តង។ ឈ្មោះ iPhone XR ពិត​ជា​ភ្ញាក់ផ្អើល​សម្រាប់​អ្នក​ទស្សនា ដោយ​មិន​ធ្លាប់​គិត​ថា​នឹង​លេច​ចេញ​នោះ​ទេ។

១.ធូរ​ថ្លៃ​តែ​លក្ខណៈ​សម្បត្តិ​ខ្ពស់:

តម្លៃ​ត្រឹម ៧៤៩ ដុល្លារ មាន​រូបរាង​ជា​កូន​កាត់ iPhone XS ម៉ូឌែល​សិស្ស​ប្អូន XR ក៏​មាន​បំពាក់​នូវ​ឈីប​ជំនាន់​ក្រោយ A12 Bionic គួប​ផ្សំ​អេក្រង់​ពេញ​គែម​សង​ខាង អម​បច្ចេកវិទ្យា​កាមេរ៉ា TrueDepth ថែម​ទៀត​ផង​ដែរ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ idropnews   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម