តារា​ខ្មែរកូនកាត់បារាំង​ប៉ុន្មាន​ដួង ពិត​ជា​មាន​សម្រស់​ស្រស់​ស្អាត មិន​ងាយ​រក​ផ្ទឹម

  • 2019-04-20 01:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មួយ​រយៈ​ចុង​ក្រោយ​នេះ សិល្បករ​កូន​កាត់ បាន​មាន​វត្តមាន​ច្រើន​នៅ​ក្នុង​សង្គម​សិល្បៈ​ខ្មែរ មាន​ទាំង​កាត់​អាស៊ី អាមេរិក និង​អឺរ៉ុប ក្នុង​នោះ កូន​កាត់​បារាំង កំពុង​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍ ក្រោយ​មាន​កូន​កាត់​ខ្មែរ-អឺរ៉ុប​នេះ ២ដួង បន្ថែម​ទៀត​ទើប​ចាប់​ផ្ដើម​រះ ក្រោយ​ពី​តារា​ខ្មែរ​កូន​កាត់​បារាំង​ម្នាក់​ផ្សេង បាន​លេច​មុខ​ក្នុង​សិល្បៈ​ខ្មែរ​តាំង​ឆ្នាំ ២០១៦។ តើ​ពួក​គេ ​ជា​នរណា​ខ្លះ?

១.កញ្ញា ហង្ស ម៉ានីតា៖ ជា​តារា​សម្ដែង​ និង​ម៉ូដែល​ កូន​កាត់​​ខ្មែរ​បារាំង ដែល​មាន​ម្ដាយ​ជា​ជនជាតិ​ខ្មែរ ឪពុក​ជា​ជន​ជាតិ​បារាំង។ ម៉ានីតា គឺ​ជា​ជយលាភី Miss Tourism 2016 មក​ដល់​បច្ចុប្បន្ន នាង​គឺ​ជា​តារា​ម៉ូដែល។

២.Melia Constantin ជា​កូន​កាត់​ខ្មែរ-បារាំង ក្នុង​នោះ ម្ដាយ​ជា​ជនជាតិ​ខ្មែរ ឪពុក​ជនជាតិ​បារាំង។ នាង​បាន​កើត និង​ចម្រើន​វ័យ​នៅ​ប្រទេស​បារាំង តែ​បាន​មក​រស់​នៅ​ក្នុង​ប្រទេស​កំណើត​របស់​ម្ដាយ​អស់​រយៈ​ពេល​ប្រមាណ ៥​ឆ្នាំ​មក​ហើយ។ បច្ចុប្បន្ន Melia គឺ​ជា​តារា​ម៉ូដែល​មួយ​រូប និង​កំពុង​អភិវឌ្ឍន៍​ខ្លួន​ទៅ​ជា​តារា​សម្ដែង​បន្ថែម​ទៀត។

៣.Marianne Clais ​មាន​ឈ្មោះ​ជា​ភាសា​ខ្មែរ​ថា សោម៉ា មាន​វ័យ​១៤​ឆ្នាំ។ ខុស​គ្នា​បន្តិច​ពី Meliaនាង​ជា​កូន​ខ្មែរ​កាត់​បារាំង​ ដែល​កើត​ និង​ធំ​ធាត់​​នៅ​កម្ពុជា។ សោម៉ា មាន​ឪពុក​ជា​ជន​ជាតិ​បារាំង និង​ម្ដាយ​ជា​ជន​ជាតិ​ខ្មែរ ​ដែល​ក្ដាប់​ជំនួញ​សណ្ឋាគារ​មួយ​នៅ​ភ្នំពេញ។ មិន​ខុស​ពី​មិត្ត​រួម​អាជីព​ខាង​លើ បច្ចុប្បន្ន សោម៉ា គឺ​ជា​តារា​ម៉ូដែល៕

អត្ថបទ៖ ទារិកា