Benjamin Mendy ប្រាប់​ថា Patrice Evra គឺ​ជា​ Idol របស់​គេ

  • 2018-09-15 03:18:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​ឆ្វេង​​​របស់​ក្លឹប Manchester City កីឡាករ Benjamin  Mendy បាន​ប្រាប់​ឲ្យ​ដឹង​ថា Patrice Evra អតីត​កីឡាករ​ Manchester United គឺ​ជា​តារា​ក្នុង​ដួងចិត្ត​របស់​គេ។

Evra ជា​កីឡាករ​ជោគជ័យ​ម្នាក់​ធ្លាប់​ឈ្នះ​បាន Premier League ៥​ដង​និង  Champ­ions League ម្ដង កាល​​លេង​ឲ្យ​បិសាច​ក្រហម Man Utd។ ពេល​នេះ​ខ្សែ​ការពារ​តម្លៃ៤៩,៣​លាន​ផោន Mendy សង្ឃឹម​នឹង​អាច​ឈ្នះ​អ្វី​ដូច​ Evra​ នៅ​ក្នុង​ក្លឹប Man City។

Mendy ​ដែល​លើក​ពាន Premier League ជាមួយ Man City កាល​ពី​រដូវកាល​មុន​​បាន​បង្ហាញ​ពី​មហិច្ឆតា​របស់​ខ្លួន​ថា៖ "ពេល​ដែល​​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​ចូលចិត្ត Evra ​ដែល​លេង​នៅ​​តំបន់​ការពារ​ឆ្វេង​ដូច​ខ្ញុំ​។ ប៉ុន្តែ​ពេល​នេះ​ខ្ញុំ​កំពុង​ព្យាយាម​​ធ្វើ​ឲ្យ​ខ្លួន​ឯង​ក្លាយ​ជា​កីឡាករ​លេខ​១"។

បញ្ជាក់​ថា Benjamin  Mendy និង Patrice Evra ជា​កីឡាករ​សញ្ជាតិ​បារាំង​ដូច​គ្នា។ Mendy វ័យ​២៤​ឆ្នាំ​ក៏​ទើប​តែ​ឈ្នះ World Cup ជាមួយ​បារាំង ហើយ​តំណែង​ការពារ​ឆ្វេង​បច្ចុប្បន្ន​គេ​កំពុង​កាន់កាប់៕ ​​

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ