បន្ទាប់ពីដេញ HyunA និង E'Dawn ចេញភា្លម Cube ទទួលប្រតិកម្មខណៈ HyunA ទទួលបានការគាំទ្រខ្លាំង
- 2018-09-15 04:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បន្ទាប់ពីដេញ HyunA និង E'Dawn ចេញភា្លម Cube ទទួលប្រតិកម្មខណៈ HyunA ទទួលបានការគាំទ្រខ្លាំង
ចន្លោះមិនឃើញ
កាលពីថ្ងៃទី១៣ ខែកញ្ញានេះ ផលិតកម្ម CUBE Entertainment បានប្រកាសបណ្ដេញ HyunA និង E'Dawn ចេញពីក្រុមហ៊ុនដែលធ្វើឲ្យមានប្រតិកម្មជាខ្លាំងពីសំណាក់អ្នកគាំទ្រ។ ចំពោះជម្រើសដែលក្រុមហ៊ុនសម្រេចចិត្តនេះ មិនដឹងជាល្អឬអាក្រក់យ៉ាងណាទេ ព្រោះមូលហេតុពិតប្រាកដគឺមិនទាន់ដឹងច្បាស់ប៉ុន្តែពេលនេះ ផលិតកម្ម CUBE ទទួលបានប្រតិកម្មអវិជ្ជមានយ៉ាងខ្លាំង។
សម្រាប់ពេលវិបសាយផ្ទាល់របស់ក្រុមហ៊ុន CUBE បានអាក់ដំណើរការ ព្រមទាំងភាគហ៊ុនផ្សេងៗពាក់ព័ន្ធត្រូវបានថយចុះគួរឲ្យកត់សម្គាល់។ មិនត្រឹមតែប៉ុណ្ណោះបណ្ដាអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនបានបង្ហាញអារម្មណ៍មិនពេញចិត្តនឹងក្រុមហ៊ុននេះ ព្រមទាំងធ្វើឲ្យក្រុមហ៊ុននេះបាត់បង់ប្រាក់ជាច្រើនផងដែរ។
ផ្ទុយទៅវិញខណៈពេលដែលផលិតកម្មនេះមានផលអវិជ្ជមាន HyunA ទទួលបានអ្នកគាំទ្រជាច្រើនទៅវិញ។ នៅលើបណ្ដាញសង្គម Instagram តារារូបនេះទទួលបាន Followers ពី ៧,៨លាននាក់ដល់ ៨លាននាក់ក្នុងរយៈពេលដ៏ខ្លី ធ្វើឲ្យចំនួននេះច្រើនជាងអ្នក Follwers របស់ក្រុមចម្រៀង TWICE និង Red Velvet ទៀតផង។
ការសម្រេចចិត្តរបស់ក្រុមហ៊ុន CUBE លើកនេះបានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រមទាំងបង្ហាញអារម្មណ៍មិនពេញចិត្ត ព្រោះតារាទាំងពីររូបនេះមានស្នាដៃនិងរកចំណូលឲ្យផលិតកម្មបានយ៉ាងច្រើនក្នុងរយៈពេលកន្លងមក៕