គ្រូ Arsenal ប្រាប់​កីឡាករ​ត្រូវ​និយាយ​អង់គ្លេស​ឲ្យ​បាន​ច្រើន ព្រោះ​មូល​ហេតុ​ធំ​មួយ

  • 2018-09-15 04:21:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​សញ្ជាតិ​អេស្ប៉ាញ​លោក Unai Emery ទទូច​ឲ្យ​កីឡាករ​ Arsenal ទាំង​អស់​​ត្រូវ​និយាយ​អង់គ្លេស​ក្នុង​បន្ទប់​ផ្លាស់​សំលៀកបំពាក់ ត្បិត​លោក​មិន​សូវ​ចេះ​ភាសា​នេះ​ក៏​ដោយ។

មូល​ហេតុ​ដែល​ Emery ​ ដាក់​កម្រិត​បែប​នេះ​ ព្រោះ​ លោក​​ចង់​ឲ្យ​កីឡាករ​និង​ខ្លួន​លោក​ផ្ទាល់​​ឆាប់​ចេះ​និយាយ​អង់គ្លេស​ស្ទាត់​ជំនាញ។ ជា​ការ​ពិត​ក្នុង​ក្លឹប​ Arsenal​ សម្បូរ​កីឡាករ​ចម្រុះ​ជាតិ​សាសន៍ ដូច្នេះ​កីឡាករ​មួយ​ចំនួន​មិន​សូវ​ពូកែ​អង់គ្លេស​ប៉ុន្មាន​ទេ។

សម្រាប់​លោក Emery នេះ​ជាលើក​ដំបូង​ដែល​មក​ដឹក​នាំ​ក្នុង​ប្រទេស​អង់គ្លេស ខណៈ​លោក​ជា​ជនជាតិ​អេស្ប៉ាញ។ អតីត​អ្នក​ចាត់​ការ​របស់ PSG រូប​នេះ មិន​ដែល​ប្រើ​អ្នក​បកប្រែ​មក​ជួយ​លោក​រាល់​ពេល​ធ្វើ​ការ​ទំនាក់ទំនង​ធម្មតា​ទេ ដោយ​ដាក់​គោលដៅ​ខ្លួន​ត្រូវ​ចេះ​និយាយ​អង់គ្លេស​ឲ្យ​ល្អ​នៅ​ថ្ងៃ  Christmas។ តែ​ចំពោះ​ការ​ធ្វើ​សន្និសីទកាសែត​លោក​មាន​អ្នក​បកប្រែ ដើម្បី​ជំនួយ​ពេល​មាន​បញ្ហា និង​គ្រូ​អង់គ្លេស​មាន​ចាប់​បង្រៀន​នៅ​ជំរុំ​ហ្វឹកហាត់៕ ​

ប្រភព៖ Mirror   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ