ទីបំផុត ក្រសួងអប់រំចេញមុខ ទទួលកំហុស ក្រោយសើរើ លទ្ធផលបាក់ឌុបថ្មី កក្រើកបណ្តាញសង្គម

  • 2018-09-15 06:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​នេះ ទំព័រ​ហ្វេសប៊ុក​ ផ្លូវការ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បង្ហោះសារ​សំខាន់​មួយ ដើម្បី​ចូលរួម​សោកស្ដាយ និង​ទទួល​កំហុស​ដោយ​អចេតនា ពាក់ព័ន្ធ​នឹង​ការ​ប្រកាស​លទ្ធផល​បាក់ឌុប​ថ្មី លើក​ទី២ កាល​ពី​ម្សិលមិញ។

​ទោះបី នេះ​គ្រាន់​​ជា​សារ​ខ្លី​មួយ​ តាម​ផេក​ហ្វេស​ប៊ុក តែ​វា​ពិត​ជា​មាន​តម្លៃ ​ស្មើនឹង​លិខិតផ្លូវការ​ដែរ​ ក្រោយ​មន្ត្រី​គ្រប់​ជាន់​ថ្នាក់ និង​គណៈ​កម្ម​ការ​កោសល្យវិច័យ បាន​ធ្វើការ​យ៉ាង​មមាញឹក សើ​រើ​លទ្ធផល​ តាម​បណ្ដឹង​តវ៉ា​របស់​សិស្ស។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់ លោក លោក ឌី ខាំ​ប៉ូ​លី អ្នកនាំពាក្យ​ក្រសួង​អប់រំ​ យុវជន និង​កីឡា។

សារ​ខ្លី​មួយ​ ពីផេក​ហ្វេស​ប៊ុក ក្រសួង​អប់រំ​ យុវជន និង​កីឡា

សូម​បញ្ជាក់​ថា លទ្ធផល​បាក់ឌុប ​ថ្មី​បង្ហាញ​ថា បេក្ខជន​ជាប់​និទ្ទេស A មាន​ចំនួន ៤០៨ នាក់ ដែល​តួ​លេខ​ចាស់​បេក្ខជន​ជាប់​និទ្ទេស A ២៩០។ រីឯB មាន​ចំនួន ២ ២២២ នាក់, C មាន​ចំនួន ៦ ០៤១ នាក់, D មាន​ចំនួន ១៥ ១៨០ នាក់ និង​ E មាន​ចំនួន ៥២ ១៨៣ នាក់។

ក្រសួង​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​មិន​មាន​ការ​ប្រែប្រួល​ឡើយ។ ការ​ប្រែប្រួល​នេះ គឺ​បណ្ដាល​មក​ពី​កម្មវិធី​កុំ​កុំព្យូទ័រ​របស់​ក្រសួង មិន​បាន​ស្រង់​ពិន្ទុ​គណិតវិទ្យា៕

អត្ថបទ៖ ពៅ រក្សា