ឡាន SUV តម្លៃថោកជាងគេរបស់ Lexus ចេញតម្លៃលក់ជាផ្លូវការ

  • 2018-09-15 07:03:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ទីបំផុត​ក្រុមហ៊ុន​ Lexus បាន​បង្ហាញ​ចេញ​តម្លៃ​លក់​រថយន្ត​ Lexus UX ដែល​​នឹង​ចេញ​លក់​មុន​គេ​នៅ​លើ​ទីផ្សារ​សហរដ្ឋអាមេរិក​​នៅ​អំឡុង​ចុង​ឆ្នាំ ២០១៨ ខាង​មុខ​នេះ។

នៅ​លើ​ទីផ្សារ​សហរដ្ឋអាមេរិក​ Lexus UX 200 មាន​តម្លៃ​លក់​ចាប់​ពី ៣២ ០០០ ដុល្លារ មិន​គិត​បញ្ចូល​តម្លៃ​ដឹក​​ជញ្ជូន។ Lexus UX 200 មាន​ប្រើ​ប្រាស់​ម៉ាស៊ីន​ស៊ីឡាំង ៤ ទំហំ ២,០ លីត្រ កម្លាំង​ ១៦៨ សេះ និង​បើកបរ​វិល​កង់​មុខ។

ម៉ូដែល UX នេះ​ក៏​មាន​ជា​ប្រភេទ​ម៉ាស៊ីន Hybrid ផង​ដែរ ដោយ​ជា​ម៉ូដែល UX 250h មាន​ម៉ាស៊ីន​​ប្រេង​សាំង​ដូច​គ្នា​ ប៉ុន្តែ​មាន​បន្ថែម​ម៉ូទ័រ​អគ្គិសនីចំនួនពីរ ដែលអាច​ផលិត​កម្លាំង​បាន​សរុប​ ១៧៦ សេះ និង​ប្រព័ន្ធ​បើកបរវិលកង់ទាំងបួន។ ម៉ូដែល Hybrid មាន​តម្លៃ​លើស​ម៉ូដែលធម្មតា ២ ០០០ ដុល្លារ។

Lexus UX ទាំងពីរប្រភេទនឹងមានជាជម្រើស F-Sport ដែលមានរូបរាងកាច​ជាងធម្មតាផង​ដែរ។ ជាមួយប្រភេទ F-Sport នេះគឺមានប្រើ​ប្រាស់​កង់ Alloy ទំហំ ១៨ អ៊ីញ, សំណាញ់​ខាង​មុខ​រចនាបថថ្មី, កុងទ័ររថយន្តយកលំនាំតាមម៉ូដែល LFA និង​មាន​អេក្រង់​ទំហំ ៨ អ៊ីញ។ លើ​រថយន្ត​នេះ​ក៏​មាន​នូវ​ Lexus Safety System+ 2.0 ដែល​មាន​មុខងារ​សុវត្ថិភាព និង​ជំនួយដល់អ្នកបើកបរជាច្រើន៕

ប្រភព៖ motorauthority.   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម