កម្រ​ឃើញ​! Ronaldo កំប្លែង​ដោយ​ឈរ​ញ៉ោះ​ពីក្រោយ​ខ្នង​អ្នក​រាយការណ៍​ព័ត៌មាន​ (វីដេអូ)

  • 2018-09-16 01:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​កាយវិការ​បែប​កំប្លែង​ដ៏​កម្រ​របស់​កំពូល​កីឡាករ សញ្ជាតិ​ព័រទុយហ្គាល់ ដែល​បាន​ទៅ​ឈរ​ញាក់​មុខ​ញក់​មាត់​​ដ៏​គួរ​ឲ្យ​អស់​សំណើច​ពី​ក្រោយ​ខ្នង​អ្នក​អត្ថាធិប្បាយ​កំពុង​ឈរ​រាយការណ៍​អំឡុង​ពេល​ហ្វឹកហាត់​របស់​ក្រុម​ Juventus។

កីឡាករ​តម្លៃ​ខ្លួន​ ១១៨ លាន​ដុល្លារ ដែល​បាន​ផ្ទេរ​ទៅកាន់​ក្លឹប​សេះ​បង្កង់​ Juventus គឺ​ជាកំពូល​អ្នក​ស៊ុត​បញ្ចូល​ទី​នៅ​ក្លឹប​ចាស់ Real Madrid និង Manchester United ប៉ុន្តែ​មក​ដល់​ពេល​នេះ Ronaldo មិន​ទាន់​រក​បាន​១​គ្រាប់​នៅ​ឡើយ​នៅ​ទឹកដី​អ៊ីតាលី។

យ៉ាង​នេះ​ក្តី នៅ​ក្នុង​វីដេអូ បង្ហាញ​​ថា​កីឡាករ​វ័យ​៣៣​ឆ្នាំ​ពេញ​ដោយ​​ក្តី​សុខ​នៅ​ក្នុង​ជំរំ​ហ្វឹកហាត់​​របស់​ក្រុម​រហស្សនាម​សេះ​បង្កង់។

​​Ronaldo ហើយ​និង អ្នកចាំទី Mattia Perin បាន​ឈរ​ញ៉ោះ​ពីក្រោយ​អ្នក​រាយការណ៍​ព័ត៌មាន​របស់​ក្លឹប Juventus ដែល​សូម្បី​អ្នក​អត្ថាធិប្បាយ​រូប​នេះ​ក៏​មិន​ដឹង​ដែរ​ថា​មាន​អ្វី​កើត​ឡើង​ពី​ក្រោយ​ខ្នង។

ក្រោយ​ការ​ចាកចេញ​របស់​ម្ចាស់​ពាន​ Ballong d'Or ៥​សម័យ​ពី​ Real Madrid ហើយ​កំពុង​តែ​រក​គ្រាប់​បាល់​មិន​ទាន់​បាន ខណៈ​ដែល​នៅ​ក្នុង​ប្រទេស​អេស្ប៉ាញ​ឯណោះ​វិញ គេ​កំពុង​ចាប់​អារម្មណ៍​ទៅ​លើ​ Benzema និង Bale ដែល​កំពុង​ឡើង​កូដ​ខ្លាំង។ ដូច្នេះ​ទោះ​តិច​ឬ​ច្រើន​ក្តី​ Ronaldo កំពុង​រង​សម្ពាធ​នេះ​នៅ​ពេល​ដែល​​មនុស្ស​ម្នា​ទូទាំង​ផែនដី​កំពុង​តាមដាន​លោក​ដោយ​យក​ចិត្ត​ទុកដាក់៕

ប្រភព៖ thesun   ប្រែ​សម្រួល៖ សុខ លាងហ៊ត

អត្ថបទថ្មី