Real ភ្លាត់​ស្មើ​ធ្វើ​ឲ្យ​ Barca ដាច់​២​ពិន្ទុ​នៅ​កំពូល​តារាង

  • 2018-09-16 02:14:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Real Madrid សឹង​តែ​មិន​អាច​រក​បាន​១​ពិន្ទុ​យប់​មិញ​ក្រោយ​​ភ្លាត់​ឲ្យ​ម្ចាស់​ផ្ទះ​ Athletic Bilbao នាំ​មុខ​១​គ្រាប់​មុន​តាំង​ពី​វគ្គ​ទី​មួយ​​ ហើយ​ពួកគេ​ប្រឹងប្រែង​វាយ​បក​ទម្រាំ​​​ស្មើ​ ធ្វើ​បាន​សម្រេច​ដោយ​ Isco នៅ​នាទី​​៦៣​ក្រោយ​​អ្នក​ចាត់​ការ​ប្ដូរ​​​រូប​គេ​ចូល​នៅ​វគ្គ​ទី​ពីរ​។

លទ្ធផល​ស្មើ​គ្នា​នេះ​ធ្វើ​ឲ្យ​ក្រុម​រហស្សនាម​ស្ដេច​.ស​មាន​គម្លាត​២​ពិន្ទុ​ក្រោម​ Barcelona ដែល​បន្ដ​ឈ្នះ​នៅ​សប្ដាហ៍​ទី​៤​។​ Barca ដែល​ប៉ះ​ Real Sociedad នោះ​ត្រូវ​ម្ចាស់​ផ្ទះ​នាំ​មុខ​១​គ្រាប់​មុន​ដូច​គ្នា​ តែ​ពួកគេ​បាន​​សង​២​គ្រាប់​វិញ​យក​បាន​៣​ពិន្ទុ។

Elustondo ជា​អ្នក​នាំ​សំណាង​ដល់ Real Sociedad ក្រោយ​ស៊ុត​បញ្ចូល​ទី​នៅ​នាទី​១២​ ប៉ុន្តែ​សំណាង​បាន​បាត់​ទៅ​វិញ​នៅ​វគ្គ​ទី​ពីរ​ក្រោយ​ Suárez និង​ Dembélé រក​បាន​ម្នាក់​១​គ្រាប់​នៅ​នាទី​ ៦៣, ៦៦​ ឲ្យ​ Barcelona ឈ្នះ​ការ​ប្រកួត៕

អត្ថបទ៖ វិរ័ត្ន