​មក​ស្គាល់​ប្រវត្តិ​ខ្លះ​ៗ របស់​កញ្ញា​ឯក​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា ​កំពុង​​ប្រកួត​​សម្រស់​នៅ​ហ្វី​លី​ពីន​​​

  • 2018-09-16 03:03:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កញ្ញា ​ខា អាន​ឆា​នី​ ជា​បេក្ខភាព​តំណាង​កម្ពុជា ចូល​រួម​ប្រកួត​កញ្ញា​ឯក​អាស៊ី​ប៉ាស៊ីហ្វិក​អន្តរជាតិ​ឆ្នាំ ២០១៨ ​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ទី​ក្រុង​ ម៉ានីល ប្រទេស​ហ្វី​លី​ពីន ដែល​ប្រកួត​ផ្ដាច់​ព្រ័ត្រ​នៅ​ថ្ងៃ​ទី ៤ ខែ​តុលា ឆ្នាំ ២០១៨​ខាង​មុខ​នេះ ។

(រូបភាព៖ Page Miss Cambodia )

​មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់​ចាម ជា​នារី​មាន​ភាព​អត់​ធ្មត់ និង​ចូលចិត្ត​រស់​នៅ​បែប​សាមញ្ញ។ ស្រី​ស្អាត​រូប​នេះ ​មិន​មែន​កើត​ចេញ​ពី​ត្រ​កួល​អ្នក​មាន​ឡើយ ដោយ​គ្រួសារ​ជា​កសិករ។ ពេល​ទំនេរ ឆា​នី ចូល​ចិត្ត​នៅ​ផ្ទះ​អាន​សៀវភៅ​ប្រលោម​លោក និង​ស្ដាប់​ចម្រៀង។ បច្ចុប្បន្ន​ ឆា​នី កំពុង​សិក្សា​មុខ​ជំនាញ​គ្រប់​គ្រង​ សណ្ឋាគារ និង​ប​ដិ​សណ្ឋារ​កិច្ច​ នៅ​រាជធានី​ភ្នំពេញ។

​​​​​ការ​បោះ​ជំហាន​មក​ប្រលង​ជា​កញ្ញា​ឯក ដោយ​សារ​តែ​ក្ដី​ស្រលាញ់​ ដែល​ជា​ឱកាស​សម្រាប់​ឈាន​ទៅ​រក​អាជីព​ដែល​ឆានី ស្រមៃ​ជា​យូរ​មក​ហើយ គឺតារា​សម្តែង និង​បង្ហាញ​ម៉ូដ។ ពេល​នេះ ឆានី កំពុង​មាន​វត្តមាន​នៅ​លើ​ទឹក​ដី​ប្រទេស​ហ្វី​លី​ពីន ដើម្បី​ប្រកួត​ កញ្ញា​ឯក​អាស៊ី​ប៉ា​ស៊ី​ហ្វិក​អន្តរជាតិ​លើក​ទី​៥០ ​ជាមួយ​កញ្ញា​ឯក​ផ្សេង​ទៀត មក​ពី​បណ្ដាល​ប្រទេស​ជុំវិញ​ពិភពលោក ដែលកញ្ញា បានចាកចេញពី​កម្ពុជាតាំង​ពី​ថ្ងៃ​ទី១៤ ខែ កញ្ញា ថ្មី​ៗ​នេះ។

កញ្ញា ឆានី និង កញ្ញាឯកផ្សេងៗ​នៅ​ប្រទេសហ្វីលីពីន

កញ្ញា ​ខា អាន​ឆា​នី ​បាន​បង្ហាញ​អារម្មណ៍​រំភើប​ថា ៖ "​នាង​ខ្ញុំ​ជឿជាក់​​ថា ​ដើម្បី​សម្រេច​ឲ្យ​បាន​នៅ​ក្នុង​ការប្រកួត​បវរកញ្ញា​កម្ពុជា ​អ្នក​ត្រូវ​តែ​មាន​ការ​យល់​ដឹង​ រួម​ជាមួយ​គំនិត​នៃ​ការ​កោត​សរសើរ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​វប្បធម៌​របស់​ជាតិ​យើង​។ ​​វា​ពិ​ត​ជា​មាន​សា​រៈ សំខាន់​ណាស់ ពិសេស​ក្នុង​ខណៈ​ដែល​អ្នក​នឹង​តំណាង​ឲ្យ​ប្រទេស​ជាតិ​នៅ​ក្នុង​ការ​ប្រកួត​ជា​អន្តរជាតិ​មួយ​។ ​អ្នក​ត្រូវ​តែ​អាច​លើក​កម្ពស់​សម្រស់​នៃ​វប្បធម៌​ខ្មែរ​បាន"៕

​​​​

(រូបភាព៖ Page Miss Cabodia )

អត្ថបទ៖ លឹម សុនា