មកមើល ទិដ្ឋភាពដ៏អាក្រក់ក្រោយខ្យល់ព្យុះ "មង្ឃុត” វាយប្រហារហ្វីលីពីន (មានវីដេអូ)

  • 2018-09-16 03:20:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្យល់​ព្យុះ​មង្ឃុត​ដែល​ត្រូវ​គេ​ស្គាល់​ថា​ជា​ខ្យល់ព្យុះ​កាច​សាហាវ​បំផុត​ក្នុង​ឆ្នាំ​នេះ បាន​វាយ​ប្រហារ​មក​លើ​ភាគ​ខាង​ជើង​ប្រទេស​ហ្វីលីពីន​នៃ​កោះ Luzon កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍​ទី ១៥​ខែ​កញ្ញា បណ្ដាល​ឲ្យ​មនុស្ស​យ៉ាង​ហោច ២៥​នាក់​បាត់​បង់​ជីវិត ខណៈ​ទ្រព្យ​សម្បត្តិ​ជា​ច្រើន​ត្រូវ​បាន​បំផ្លិច​បំផ្លាញ។ យោង​តាម​អាជ្ញាធរ​ឲ្យ​ដឹង​ថា អគារ​ស្ទើរ​តែ​ទាំង​ស្រុង​នៅ​ក្នុង​ទីក្រុង Tuguegarao ត្រូវ​បាន​រង​ការ​ខូច​ខាត។ លើស​ពី​នេះ​ទៀត ផល​ដំណាំ​កសិកម្ម​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​នៅ​ក្នុង​តំបន់​នេះ ក៏​រង​ការ​បំផ្លិចបំផ្លាញ​ពី​ខ្យល់​ព្យុះ​ផង​ដែរ។ ជាមួយ​គ្នា​នេះ ខ្យល់ព្យុះ​មង្ឃុត​មាន​ល្បឿន​ខ្យល់​រហូត​ដល់ ២៧០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង បណ្ដាល​ឲ្យ​ប៉ើង​ដំបូង​ផ្ទះ, រំលើង​ដើមឈើ, បក់​យក​កម្ទេចកំទី​ធ្វើ​ឲ្យ​រាំង​ស្ទះ​ផ្លូវ​ជា​ច្រើន​កន្លែង និង​នាំ​យក​ទឹក​ភ្លៀង​មក​បំផ្លាញ​ដំណាំ​របស់​កសិករ។ ទោះ​យ៉ាង​ណា​ក៏​ដោយ នេះ​គ្រាន់​ជា​ការ​ចាប់​ផ្ដើម​វាយ​ប្រហារ​របស់​ខ្យល់​ព្យុះ​ប៉ុណ្ណោះ ខណៈ​ដែល​អ្នក​ជំនាញ​សម្ដែង​ការ​ព្រួយ​បារម្ភ​ពី​ទឹក​ជំនន់ នឹង​កើត​ឡើង​បន្ទាប់​ពី​នេះ ក្រោយ​ពេល​ភ្លៀង​ធ្លាក់​ខ្លាំង​បណ្ដាល​ឲ្យ​ទឹក​ទន្លេ​កើន​ឡើង​ឥត​ឈប់ឈរ៕

ដូច្នេះ​ខាង​ក្រោម​នេះ គឺ​ជា​ទិដ្ឋភាពដ៏អាក្រក់ក្រោយខ្យល់ព្យុះ "មង្ឃុត” វាយប្រហារហ្វីលីពីន ៖

សូមទស្សនាវីដេអូខាងក្រោម ៖

ប្រភព៖ nytimes   ប្រែសម្រួល ៖ រ័ត្ន

អត្ថបទពេញនិយម