Galaxy Note9 ពណ៌​ប្រាក់ នឹង​ចេញ​លក់​តាម​ប្រទេស​ទាំង​អស់​នេះ

  • 2018-09-16 07:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​នៅ​សប្តាហ៍​នេះ មាន​ព័ត៌មាន​លេច​ឮពី Galaxy Note 9 ពណ៌​ថ្មី​គឺ ពណ៌​ប្រាក់ ដែល​នឹង​ចេញ​ដំបូង​គេ​នៅ​សហរដ្ឋ​អាមេរិក តែ​យ៉ាង​ណា Samsung នឹង​បញ្ចេញ​ទៅ​កាន់​ទីផ្សារ​អ៊ឺរ៉ុប​ផង​ដែរ។ នេះ​បើ​តាម​តាម​ប្រភព​ជិតស្និទ្ធ​ពី Sammobile។

ប្រទេស​ទាំង​នោះ​មាន​ដូច​ជា ប្រទេស​អារ៉ាប់​ឌីសាអូឌីត កេនយ៉ា អូស្រ្តាលី ស្វីស ប៊ុលការី ​អាល្លឺម៉ង់ នីហ្សេរីយ៉ា ក្រិក អ៊ីស្រាអែល អ៊ីតាលី កូរ៉េ​ខាង​ត្បូង លុច​ហ្សឹមបួរ ប៉េរូ ​ហូឡង់ រ៉ូម៉ានី ស្រីលង្ការ ម៉ិចសិចកូ ស៊ុយអែត កាណាដា បារាំង ហុងគ្រី សាធារណរដ្ឋឆែក អាហ្វ្រិកខាងត្បូង ស្លូវ៉ាគី និងប្រេស៊ីល។

គួរ​ឲ្យ​ស្តាយ ចំពោះ​ទីផ្សារ​នៅ​តំបន់​អាស៊ី ឃើញ​មាន​តែ​ប្រទេស​កូរ៉េខាងត្បូង​មួយ​គត់ ដែល​មាន​លក់ ដូច​នេះ បើ​អ្នក​ចង់​បានពណ៌​នេះ ​ទាល់​តែ​កម្ម៉ង់​ទិញ​តាម​អនឡាញ​។

ចំណែក​ពណ៌​ធម្មតា​(ខ្មៅ)តម្លៃលក់នៅ​កម្ពុជាគឺ ៩២៩ ដុល្លារ៕

មក​មើល​រូបរាង Note 9 ពណ៌​ប្រាក់ តើ​ស្អាត​ដែរ​ទេ?

ប្រភព៖ Sammobile   ប្រែ​សម្រួល៖ រក្សា