ទាំង​ល្បី ស្អាត ឆ្លាត តារាថៃទាំង​នេះ​ក៏សុទ្ធមានសំណាងកើត​មក​លើគំនរមាសប្រាក់ដែរ

  • 2018-09-16 08:05:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​មួយ​ចំនួន​ មុន​ក្លាយ​ជាអ្នក​មាន​ តែង​មាន​ជីវិត​តស៊ូ​បំផុត​ ស្រប​ពេល​ខ្លះ​ទៀត​បាន​មាន​សំណាង​កើត​មក​ចំ​គ្រួសារ​អ្នក​មាន​ស្ដុកស្ដម្ភ​ស្រាប់។ ជា​ឧទាហរណ៍​ជាក់ស្ដែង​ដូច​តារា​ថៃ​ប្រុសស្រី​ទាំង​ ៦​រូប​ខាង​ក្រោម ក្រៅ​ពី​មាន​សមត្ថភាព​ក្នុង​ពិភពសិល្បៈ​ ពួកគេ​ក៏​មាន​ដើម​កំណើត​ចេញ​ពី​គ្រួសារ​អភិជន​ដែរ។

១. តារា​សម្ដែង​ James Ma

អ្នក​គាំទ្រ​ប្រុស​សង្ហា​ James Ma ប្រាកដ​ជា​ដឹង​ច្បាស់​ជាក់​ជា​មិន​ខាន​ថា​ លោក​មាន​ប្រភព​ចេញ​ពី​គ្រួសារ​អ្នក​មាន។ លោក​មាន​ម្ដាយ​ជា​ជន​ជាតិ​ចិន និង​ឪពុក​ជា​ថៃកាត់​ចិន ដែល​មាន​របរ​នាំ​ចេញ​នាំ​ចូល​ទំនិញ​ធំៗ ក៏​ដូចជា​មាន​ក្រុមហ៊ុន​អចលនទ្រព្យ។ ទោះ​បី​ជា​កូន​ចៅ​អ្នក​មាន​លុយ​ចាយ​ច្រើន​ មិន​ខ្វះ​ចាយ​ ប៉ុន្តែ​ James តែង​និយាយ​ជាប់​មាត់​ ថា៖ "គ្រួសារ​ខ្ញុំ​ជាអ្នក​មាន តែ​ខ្ញុំ​មិន​​​​​​​​​​​​​​​​​​​​​​​​មាន​ទេ”។

២. តារាសម្ដែង​ Min Pechaya

ទាំង​មាន​ទេពកោសល្យ​សិល្បៈ​ រូបសម្រស់​ស្រស់​ស្អាត​ទាំង​ព្រម​ Min ក៏​ជា​កូន​ស្រី​ម្នាក់​ដែល​ធំធាត់​ក្នុង​គ្រួសារ​អ្នក​មាន​ដែល​រក​ស៊ី​ខាង​អចលនទ្រព្យ​ និង​មាន​ក្រុមហ៊ុន​ផ្គត់ផ្គង់​គ្រឿង​សំណង់​ធំ​មួយក្នុង​ខេត្ត​ Khon Kaen។

៣. តារាសម្ដែង​ Nichkhun

សមាជិក​ក្រុម​ 2PM រូបនេះ​មាន​កេរ្តិ៍ឈ្មោះ​ល្បី​សុសសាយ​ពេញ​តំបន់​អាស៊ី​ និង​បាន​អង្រួន​បេះ​ដូង​នារីៗ​មិន​តិច​ទេ ឲ្យ​បាក់​ចិត្ត​ស្រឡាញ់។ Nichkhun ក៏​ជា​តារា​ប្រុស​ម្នាក់​ដែល​​​​គេ​ស្គាល់​ថា​ជា​កូន​មាន​គួរសម​ដែរ។ ឪពុក​របស់​លោក​គឺ​ជា​អ្នក​តំណាង​ក្រុមហ៊ុន​នាំ​ចេញ​នាំ​ចូល​ធំ​មួយ​ ស្រប​ពេល​ម្ដាយ​គឺ​ជា​ប្រធាន​ក្រុមហ៊ុន​ឱសថ។

៤. តារាសម្ដែង​ Pimmy Pimprapa

សម្រស់​ និង​ទេពកោសល្យ​សម្ដែង​របស់​តារា​ស្រី​វ័យ​ក្មេង​នេះ​ទាក់ចិត្ត​អ្នក​គាំទ្រ​ស្ទើរ​គ្រប់​គ្នា ហើយ​អ្វី​ដែល​ម្នាក់ៗ​លួច​សរសើរ​មិន​ដាច់​ពីមាត់​នោះ​ គឺ​សំណាង​បាន​កើត​ក្នុង​គ្រួសារ​អភិជន។ ឪពុក​របស់​នាង​ គឺជា​នាយក​ក្រុមហ៊ុន​ Bangkok Komatsu Sales Co., Ltd ដែល​ជា​ក្រុមហ៊ុន​ធំ​របស់​ថៃ​ នាំ​ចូល​ផលិតផល​គ្រឿង​ចក្រ​ពី​ប្រទេស​ជប៉ុន។ Pimmy បាន​បញ្ចប់​ការ​សិក្សា​ពី​សាកលវិទ្យាល័យ​ Chulalongkorn  ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​កសិកម្ម និង​ផ្នែករចនា។

៥. តារាសម្ដែង​ Peach Pachara

ក្រៅ​ពី​មាន​រូបរាង​ស្រស់​សង្ហា​ និង​សមត្ថភាព​សម្ដែង​ខ្ពស់​ Peach ក៏​ត្រូវ​គេ​ស្គាល់​ថា​ជា​ កូន​ចៅ​ត្រកូល​អ្នក​មាន​មិនធម្មតា​ប្រចាំ​ប្រទេស​ថៃ​ដែរ។ ផ្អែក​តាម​ទស្សនាវដ្ដី​ Forbes បាន​ឲ្យ​ដឹង​ថា​គ្រួសារ​របស់​តារា​រូបនេះ​ ឈរ​នៅ​លេខ​រៀង​ទី​ ១៤ ក្នុង​ចំណោម​គ្រួសារ​អភិជន​សម្បូរ​ទ្រព្យ​ច្រើន​ជាង​គេ​នៅ​ប្រទេស​ថៃ។ គ្រួសារ​របស់​ Peach ​កាន់កាប់​ក្រុមហ៊ុន​ ​Central World ដែល​មហាជន​មួយ​ចំនួន​ស្គាល់​ច្បាស់​ជាង​គេ​ សណ្ឋាគារ​ Central Hotel ព្រម​ទាំង​ផ្សារ​ទំនើប​ច្រើន​កន្លែង​ទៀត។ ឪពុក​របស់​ Peach គឺ​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អចលទ្រព្យ​ធំ​ជាង​គេ​ក្នុង​ប្រទេស​ថៃ ឯម្ដាយ​លោក​គឺ​ជាំ​ម្ចាស់​ Brand គ្រឿង​អលង្ការ។

អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មាន​ការ​កោត​សរសើរ​នោះ​គឺ​ តារា​ប្រុស​រូបនេះ​ក៏​ជា​សិស្ស​ពូកែ​ម្នាក់​ដែរ ដោយ​បាន​បញ្ចប់​ការ​សិក្សា​មុខជំនាញ​ពាណិជ្ជកម្ម និង​គណនេយ្យ នៅ​សាកលវិទ្យាល័យ​ Chulalongkorn។

៦. តារាសម្ដែង​ Punpun Sutatta

គ្រួសារ​របស់​ Punpun មាន​របរ​ជា​អ្នក​នាំ​ធ្យូង​ថ្ម​ចូល​ក្នុង​ប្រទេស​ថៃ។ ជីវិត​តារា​ស្រី​រូប​នេះ​ រស់​នៅ​យ៉ាង​រំភើយ​គ្មាន​ខ្វល់​ព្រួយ​រឿង​ខ្វះ​លុយ​ចាយ​ ព្រោះ​ក្រៅពី​កើត​មក​លើ​គំនរ​មាស​ប្រាក់​ នាង​ក៏​អាច​រក​លុយ​បាន​សន្ធឹកសន្ធាប់​ពី​ការងារ​សិល្បៈ​ដែរ​ ស្រប​ពេល​នាង​ជា​តារា​ល្បី​ជួរ​មុខ​ម្នាក់​ដែរ៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ យី សុធារី