នេះជារបស់របរ និងបណ្ដាំចុងក្រោយបង្អស់នៃបិតា​សប្បុរស​សង្គ្រោះ​ជីវិត​កុមារកម្ពុជា

  • 2018-09-16 08:34:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោកវេជ្ជបណ្ឌិត Beat Richner ត្រូវបាន​មហាជន​ដាក់​នាម​លោក​ជា​បិតា​សប្បុរស​សង្គ្រោះ​ជីវិត​កុមារ​កម្ពុជា​ ជា​​​មនុស្ស​ដែល​ហ៊ាន​លះបង់​គ្រប់​យ៉ាង​សូម្បី​តែ​ជីវិត​ខ្លួន​។​ បើ​ទោះ​បី​លោក​បាន​បាត់​ពី​លោក​នេះ ក៏​ពិតមែន​ តែក្ដី​ស្រឡាញ់​ចំពោះ​ប្រទេស​កម្ពុជា​នៅតែ​មាន។​ ខាង​ក្រោម​នេះ ​ជារបស់របរ និងបណ្ដាំចុងក្រោយនៃវីរបុរសកុមារកម្ពុជា៖

រថយន្ត Landrover ស៊េរី​ចាស់ដែល​លោក Beat Richner ជិះធ្វើការរាល់ថ្ងៃ រហូត​ដល់ថ្ងៃធ្លាក់​ខ្លួនឈឺ​ទៅ​ព្យាបាល​នៅ​ស្រុក​កំណើត​ឯ​ប្រទេសស្វីស​។ របស់​មួយ​ទៀត​ គឺ​វ៉ាលី​ពណ៌ក្រហម​មួយ ខ្មៅមួយ និងកូនវីយូឡុង ដែល​លោក​តែង​យកតាមខ្លួនទោះ​ទៅ​ដល់​ទីណា​ក៏​ដោយ។​​

​រីឯ​បណ្ដាំ​របស់​លោក​វេជ្ជបណ្ឌិត​ គឺ​​គ្មាន​អ្វី​​ក្រៅពី​ចង់​ឱ្យ​មន្ទីរពេទ្យ​នៅ​ដំណើរ​ការ​ជា​និរន្ត​ ដើម្បី​អាច​ព្យាបាល​ និង​ជួយ​សង្គ្រោះ​អាយុ​ជីវិត​កុមារ​កម្ពុជា​បន្ត​ទៀត។ 

លោក​វេជ្ជបណ្ឌិត​​​ Beat Richner ​បាន​មាន​ប្រសាសន៍​ថា ទោះ​បី​អត់ពី​លោក​ក៏ដោយ​ លោក​បាន​គិត​ហើយ​ថា លោក​ចាស់​ទៅ​ហើយ លោក​មិន​អាច​កូដ​វីយូឡុង​ទៀត​ទេ។ លោក​មាន​ប្រសាសន៍​ថា​ លោក​ខំ​រក​លុយ​ទុក​ និង​ខំ​រៀបចំ​ប្រព័ន្ធ​ ឱ្យ​មន្ទីរពេទ្យ​ឱ្យ​ដំណើរ​ការ​​បាន​ និង​ស្ថិតស្ថេរ​​ជា​និរន្ត​ ដើម្បី​ប្រយោជន៍​កុមារ​ ។ នេះ​បើ​តាម​លោក​វេជ្ជ​បណ្ឌិត ហេង សុធី ដោយ​​បាន​ដកស្រង់​ប្រសាសន៍​លោក​វេជ្ជបណ្ឌិត​ ​Beat Richner។

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទពេញនិយម