iPhone XR អាចពន្យារពេល​ចេញ​លក់ ដោយសារ​រឿង​ក្បាល​ឆក

  • 2018-09-17 01:21:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទំព័រ​ដាច់​ដោយ​ឡែក​របស់ AT&T សម្រាប់ iPhone XR បញ្ជាក់​ថា​ទូរសព្ទ​នេះ​មិន​ទាន់​ឆ្លង​ផុត​ការ​សាកល្បង​ពី FCC (Federal Communications Commission) នោះ​ទេ​។ 

Apple បាន​ប្រកាស​ចេញ​ម៉ូដែល iPhone បី​ស៊េរី រួម​ទាំង iPhone XR ហើយ​ការ​បញ្ជា​ទិញ​ជា​មុន​ចាប់ផ្តើម​ពី​ថ្ងៃ​ទី ១៩ ខែតុលា​។ ដូចនេះ ឯកសារ​បញ្ជី​ស្នាម​នានា​ចាំ​បាច់ ប្រហែល​បាន​ដាក់​ជូន FCC រួចរាល់ ប៉ុន្តែ​ទូរសព្ទ​ស្ថិត​នៅ​ដំណាក់​ការ​សាកល្បង​នៅ Federal communication Commission ហើយ​គ្រប់យ៉ាង​ប្រហែល​ទាក់ទង​នឹង​សង្វាក់​ផលិតកម្ម​ តែ​មិន​យូរ​នោះ​ទេ​។ 

ដូច​ពាក្យ​ចចាម​អារាម​ជាច្រើន មុន​ពេល Apple បញ្ចេញ​ផលិត​ផល​លើ​ឆាក iPhone XR LCD មក​យឺត​ជាង​ម៉ូដែល OLED។ ការ​ពន្យារ​ពេល​នេះ​គឺ​ទាក់ទង​នឹង​បច្ចេកវិទ្យា​អេក្រង់ Liquid Retina ដោយសារ​មាន​ពន្លឺ​ពណ៌ស​លេច​រូបរាង​ពី​អេក្រង់ LCD បរិវេណ​ក្បាល​ឆក (Notch) ហើយ​ប្រព័ន្ធ​ធនធាន​មនុស្ស​ពាក់ព័ន្ធ​នឹង​ការ​ផលិត​ក៏​ជា​ក្តី​បារម្ភ​មួយ​ដែរ​។ នេះ​បើ​តាម​ហេតុផល​ផ្តល់​ពី​អ្នក​វិភាគ​ជាច្រើន​។ 

ព័ត៌មាន​នេះ​មិន​សូវ​ល្អ​សម្រាប់ Apple ប៉ុន្តែ​ក្រុមហ៊ុន Samsung Display ដែល​ផ្គត់ផ្គង់​ផ្ទាំង OLED សម្រាប់ XS និង XS Max នឹង​មាន​ពេល​ពេញ​មួយ​ខែ​នាំ​មុខ​ទាញ​យក​ប្រយោជន៍​៕ 

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ ប៊ុនធឿន