Apple​ ដាក់​ម៉ាប្រាវ ទម្លាក់​ភាគហ៊ុនក្រុមហ៊ុន​ផលិត Chip សំឡេង​​មួួយ អស់​ ៣ ភាគរយ

  • 2018-09-17 01:08:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វេបសាយ Apple បាន​បង្ហាញ​ថា iPhone ម៉ូដែល​ចាស់ លែង​មាន​រួម​បញ្ចូល​ដុយ​បំបែក​ទៅ​ខ្សែ​កាស (Lightning-to-headphone jack adapter)។ ហើយ​នេះ តិច ឬ​ច្រើន​អាច​ប៉ះពាល់​ដល់​ក្រុមហ៊ុន​ផ្គត់ផ្គង់ Chip សំឡេង ដែល​ជា Cirrus Logic។ 

ភាគហ៊ុន Cirrus ដែល​ផលិត Chip ប្រភេទ Analog ប្រើ​ក្នុង​ផលិតផល Apple បាន​ធ្លាក់​ចុះ​ប្រមាណ 3.8%។ នៅ​ឆ្នាំ ២០១៨ ក្រុមហ៊ុន Apple នេះ​ហើយ​មាន​ចំណែក​ធំ​ដល់​ទៅ 81% ចំពោះ​ការ​លក់​សរុប​របស់​ក្រុមហ៊ុន Cirrus។ 

ការ​ប្រៀបធៀប​ទំព័រ iPhone 7 និង 8 កាល​ពី​សប្តាហ៍​មុន លោក Blayne Curtis ជា​អ្នក​វិភាគ​នៅ Barclays បាន​បង្ហាញ​ថា Apple នឹង​លុប​ចោល​ដុយ​បំបែក​នេះ ពី​អំបូរ​ទូរសព្ទ​ខ្លួន​ទាំងស្រុង​តែ​ម្តង​។

Apple បាន​បញ្ចេញ​ម៉ូដែល iPhone បី (XS, XS Max, XR) និង Apple Watch 4 រូបរាង​ថ្មី​ដែល​មាន​មុខងារ​ជួយ​ដល់​ការ​តាមដាន​ចង្វាក់​បេះដូង៕​

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ ប៊ុនធឿន