តាម​រយៈរូបមួយ​សន្លឹកនេះ អ្នកគាំទ្រជឿច្បាស់ថា HyunA នឹង​ទៅ​ជ្រក​ក្រោមផលិតកម្ម Jay Park

  • 2018-09-17 02:10:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​គាំទ្រ​ពិត​ជា​មាន​ការ​ភ្ញាក់​ផ្អើល​ជាថ្មី​ទៀត​ហើយ​ ពេល​ឃើញ​អ្នក​តុបតែង​ខ្លួន​ឲ្យ HyunA បង្ហោះ​ស្លាក​សញ្ញា​​ផលិតកម្ម AOMG លើ Instagram Story របស់​លោក​កាល​ពី​ចុង​សប្ដាហ៍។

មួយ​រយៈ​ចុង​ក្រោយ​នេះ​ អ្នក​គាំទ្រ​ជា​ច្រើន​នាំ​គ្នា​ផ្ដោត​ការ​តាមដាន​ខ្លាំង​ចំពោះ​ HyunA បន្ទាប់​ពី​រឿង​រ៉ាវ​ជា​ច្រើន​បាន​កើត​ឡើង​បន្ត​បន្ទាប់​មក​លើ​នាង​ ពិសេស​ទាក់​ទង​នឹង​ព័ត៌មាន​ជុំវិញ​ដំណើរ​ចាកចេញ​ពី​ផលិតកម្ម​ Cube។ ប៉ុន្តែ​គ្រប់​គ្នា​ក៏​ភ្ញាក់​ថែម​មួយ​កម្រិត​ ពេល​ឃើញ​អ្នក​ចេញ​ម៉ូដ​ប្រចាំ​ម្នាក់​របស់​ HyunA បង្ហោះ​ស្លាក​សញ្ញា​​របស់​ AOMG ដែល​ជាផលិតកម្ម​បង្កើត​ឡើង​ដោយ​ Jay Park អតីតមេក្រុម 2PM។

អម​ជាមួយ​រូបនោះ​ លោក​ក៏​បាន​សរសេរ​ឃ្លា​ថា​ "ធ្វើ​ឲ្យ​បាន​ល្អ​ទាំង​អស់​គ្នា” ដែល​ជា​ហេតុ​គ្រប់​គ្នា​សន្និដ្ឋាន​​ថា​ HyunA នឹង​ធ្វើ​ការ​ក្រោម​ផលិតកម្ម​នេះ​នា​ពេល​អនាគត។

ស្រប​ពេល​ជាមួយ​គ្នា​នោះ​ អ្នក​គាំទ្រ​ក៏​បាន​កត់​សម្គាល់​ឃើញ​ដែរ​ថា​ អ្នក​ចាត់​ចែង​របស់​តារា​ស្រី​រូបនេះ​ គឺ​លោក​ Song Jung Eun ក៏​បាន​លុប​ពាក្យ​ Cube Entertainment ចេញ​ពី Instagram bio របស់​នាង​ដែរ។ ទោះ​បី​គ្មាន​សេចក្ដី​ថ្លែង​ការ​ណ៍ណា​មួយ​ក្រោយ​មាន​រឿង​រ៉ាវ​ជាមួយ​ Cube ប៉ុន្តែ​អ្នក​គាំទ្រ​ជឿ​ជាក់​មុតមាំ​​ថា​ HyunA និង​ក្រុមការងារ​កំពុង​ដោះស្រាយ​ ស្វែង​រក​ផ្លូវ​ថ្មី​ល្អ​ជាង​នេះ​ហើយ។

ខាង​ផលិតកម្ម​ Cube ឯណោះ​វិញ​ ក៏​លេច​ឮ​ដែរ​ថា​ នឹង​ចេញ​សេចក្ដី​ប្រកាស​ពី​ការ​សម្រេច​ចុង​ក្រោយ​ទាក់ទង​នឹង​បញ្ឃប់​ HyunA និង​ E'Dawn ពី​ផលិតកម្ម​នៅ​សប្ដាហ៍​ក្រោយ៕

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម