ថ្នាក់​ដឹក​នាំ Suzuki ​រំពឹង​ថា​ កម្ពុជា​នឹង​យក​ពាន AFF Cup ឆ្នាំ​នេះ

  • 2018-09-17 06:35:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Nobuo Kidokoro ថ្នាក់​ដឹកនាំ​ក្រុមហ៊ុន Cambodia Suzuki Motor CO., LTD ​ចង់​ឃើញ​ពាន​រង្វាន់ AFF Suzuki Cup 2018 ​ធ្លាក់​ដល់​ដៃ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​នៅ​រដូវ​កាល​នេះ។

រដូវ​កាល​នេះ ​ពាន​រង្វាន់ AFF Suzuki Cup ​បាន​បង្កើត​ជា Tour ​ដោយ​នឹង​ធ្វើ​ការ​ហែ​ពាន​រង្វាន់​គ្រប់​ប្រទេស​ទាំង​អស់​ដែល​ចូល​រួម​ប្រកួត។ ដោយ​ជ្រើសរើស​កម្ពុជា ​ជា​ប្រទេស​ទី​១​នោះ ​លោក Nobuo ​រំពឹង​ថា​ពាន​នេះ នឹង​ត្រលប់​មក​កម្ពុជា​ជា​លើក​ទី​២។ ដោយ​លោក រំពឹង​ថា​កម្ពុជា​នឹង​ធ្វើ​បាន​ល្អ ​ក៏​ដូចជា​យក​ពាន​នេះ​ជា​លើក​ដំបូង​ផង​ដែរ ​ក្រោម​ការ​ដឹក​នាំ​របស់​អ្នក​ចាត់ការ​ថ្មី​ Honda ។

បន្ថែម​ពី​លើ​នេះ​ដែរ លោក Nobuo ​ក៏​សប្បាយ​ចិត្ត​ចំពោះ​វត្តមាន​របស់​អតីត​កីឡាករ​ជម្រើស​ជាតិ​ជប៉ុន ​មាន​ឱកាស​មក​ដឹក​នាំ​ក្រុម​កម្ពុជា។ ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ​នឹង​កាន់​តែ​ខ្លាំង​បន្ថែម​ទៀត ​ក្រោម​ការ​ដឹក​នាំ​របស់​កីឡាករ​លំដាប់​ពិភព​លោក​ម្នាក់​នេះ។ ខណៈ​ដែល​ខាង Suzuki ​ក៏​មាន​គម្រោង​ជួយ​ជ្រោមជ្រែង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ដែរ ​នៅ​ពេល​ខាង​មុខ។

រំលឹក​ថា ​កម្ពុជា​ចូល​លេង​ពាន​រង្វាន់ AFF Suzuki Cup 2018 ​នេះ ​ស្ថិត​នៅ​ពូល A ​ជាមួយ​ក្រុម​ម៉ាឡេស៊ី ឡាវ វៀតណាម ​និង​មីយ៉ាន់ម៉ា។ ការ​ប្រកួត​នឹង​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​៨​ខែ​វិច្ឆិកា​រហូត​ដល់​ថ្ងៃ​ទី​១៥​ខែ​ធ្នូ ​ឆ្នាំ​២០១៨​ខាង​មុខ​នេះ៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទថ្មី