ចិនប្រកាសអាសន្នរោងចក្រថាមពលនុយក្លេអ៊ែរ កំពុងត្រូវខ្យល់ព្យុះវាយប្រហារ

  • 2018-09-17 06:38:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្យល់​ព្យុះ​ដ៏​សាហាវ​បំផុត​ប្រចាំ​ឆ្នាំ​នេះ​ឈ្មោះ "មង្ឃុត” បាន​វាយ​ប្រហារ​មក​លើ​ភាគ​ខាង​ត្បូង​ប្រទេស​ចិន​ក្នុង​ខេត្ត Guangdong បណ្ដាល​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង និង​ខ្យល់​បក់​រហូត​ដល់​ល្បឿន​ជាង ១៦០ គីឡូម៉ែត្រ។

ដំបូង​ឡើយ​ខ្យល់​ព្យុះ​នេះ បាន​បោក​បក់​មក​ភាគ​ខាង​ជើង​ប្រទេស​ហ្វីលីពីន​កាល​ពី​ថ្ងៃ​សៅរ៍ ដែល​សម្លាប់​មនុស្ស​រហូត​ជាង ៦០​នាក់។ វា​បាន​បន្ដ​ដំណើរ​មក​វាយ​ប្រហារ​ទីក្រុង ហុងកុង​កាល​ពី​ម៉ោង ៥​ល្ងាច​ថ្ងៃ​អាទិត្យ​នេះ ដោយ​បាន​បង្ខំ​ឲ្យ​មនុស្ស​ជាង ២​លាន​នាក់​ត្រូវ​ជម្លៀស​ខ្លួន និង​បាន​រាំង​ស្ទះ​ផ្លូវ​ជា​ច្រើន​កន្លែង។ អ្វី​ដែល​អាក្រក់​ជាង​នេះ​ទៅ​ទៀត រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​ចំនួន​ពីរ​ឈ្មោះ Taishan និង Yangjiang ក្នុង​ខេត្ត Guangdong កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ប្រកាស​អាសន្ន​បន្ទាន់ ដោយ​សារ​វា​ស្ថិត​នៅ​លើ​ផ្លូវ​ដែល​ខ្យល់​ព្យុះ​នឹង​ធ្វើ​ដំណើរ​មក​ដល់។ យោង​តាម​មន្ត្រី​ឲ្យ​ដឹង​ថា រោង​ចក្រ​ថាមពល​នុយក្លេអ៊ែរ​នេះ មាន​ចម្ងាយ​ប្រមាណ ១៣៥​គីឡូម៉ែត្រ​ពី​ទីក្រុង ហុងកុង ខណៈ​ដែល​ខ្យល់​ព្យុះ​នឹង​មក​ដល់​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ។

ទោះ​យ៉ាង​ណា​ក៏​ដោយ អាជ្ញាធរ​កំពុង​ពិភាក្សា​គ្នា​រក​ដំណោះ​ស្រាយ​ល្អ​បំផុត​ដើម្បី​ទប់ទល់​មហន្តរាយ​ធ្ងន់​ធ្ងរ​ដែល​អាច​បង្ក​ឡើង​ដោយ​ខ្យល់ព្យុះ​មង្ឃុត៕

ចុចអាន ៖

ប្រភព៖ Scmp   ប្រែសម្រួល ៖ រ័ត្ន

អត្ថបទពេញនិយម