បទ​ចម្រៀង​អង់គ្លេស​ទាំង​១៦ ជ្រើស​រើស​ពិសេស​សម្រាប់​អ្នក​មាន​អាការៈ​បាក់​ទឹក​ចិត្ត

  • 2018-09-17 08:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចម្រៀង​ដើរ​តួ​ជា​ច្រើន​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​ ក្នុង​នោះ​ក៏​បាន​ដើរ​តួ​ជា​អ្នក​ប្រឹក្សា​អារម្មណ៍​ ឬ​ជា​ជំនួយ​ដល់​អ្នក​មាន​អាការៈ​មិន​សប្បាយ​ចិត្ត អស់​សង្ឃឹម​ក្នុង​ជីវិត​តែ​ម្ដង។ ដូច្នេះ​ដើម្បី​ចាប់​ផ្ដើម​ថ្ងៃ​ដ៏​ល្អ​របស់​អ្នក​ គួរ​តែ​ចាប់​ផ្ដើម​ស្ដាប់​បទ​ទាំង​នេះ ដើម្បី​ធ្វើ​ឲ្យ​ពេល​​​អ្នក​ឈាន​ជើង​ចេញ​ពី​ផ្ទះ​ភ្លាម អ្នក​នឹង​មាន​កម្លាំង​ចិត្ត​ក្នុង​ការ​ប្រកប​ការងារ​ ឬ​សិក្សា​ឲ្យ​កាន់​តែ​ល្អ​មួយ​កម្រិត​ទៀត។

បើ​ចង់​ដឹង​ថា​បទ​ចម្រៀង​នោះ​មាន​ចំណង​ជើង​ និង​អត្ថន័យ​យ៉ាង​ម៉េច​ខ្លះ​តាម​ដាន​ទាំង​អស់​គ្នា៖

១. “Fight Song” ច្រៀង​ដោយ​ Rachael Platten

បទ​នេះ​បង្ហាញ​ពី​អារម្មណ៍​ជឿជាក់​លើ​ខ្លួនឯង​ថា ទោះ​បី​ជា​មាន​ឧបសគ្គ​យ៉ាង​ណា​​យ៉ាង​ណា​ក៏​ដោយ ក៏​នៅ​តែ​ជម្នះ​វា​ឲ្យ​ទាល់​តែ​បាន។ "I'll play my fight song. And I don't really care if nobody else believes, cause I've still got a lot of fight left in me.”

២. “Now Is The Start” ច្រៀង​ដោយ A Fine Frenzy

បទ​នេះ​បញ្ជាក់​ពី​គោល​ដៅ​ថ្មី​របស់​មនុស្ស​ម្នាក់​នឹង​កែប្រែ​ជីវិត​គេ​ទាំង​ស្រុង។ គេ​នឹង​បន្លឺ​ពី​សំឡេង​ដែល​ធ្លាប់​តែ​​ស្ងាត់​ពី​មុន ពី​ទីតាំង​មួយ​ដែល​ធ្លាប់​វង្វេង​ប៉ុន្តែ​បាន​រក​ឃើញ​ ហើយ​ក៏​ជា​សំឡេង​នៃ​ការ​ចាប់​ផ្ដើម​ថ្មី​មួយ។ "It's the sound of a mute gone loud. It's the sound of a new start.”

៣. “I Choose” ច្រៀង​ដោយ​ India Arie

ឃ្លា​ដ៏​មាន​អត្ថន័យ​បំផុត​ក្នុង​បទ​ចម្រៀង​នេះ​គឺ ព្រោះ​អ្នក​មិន​ដឹង​ទេ​ថា​ជីវិត​នឹង​ធ្វើ​ឲ្យ​អ្នក​រសាត់​អណ្ដែង​នៅ​កន្លែង​ណា​មួយ​ ហើយ​ក៏​មិន​បាន​ផ្លាស់​ប្ដូរ​នូវ​អ្វី​ដែល​បាន​កើត​ឡើង​នោះ​ទេ​។ ក៏​ប៉ុន្តែ​ថ្ងៃ​នេះ​​ អ្នក​មាន​ឱកាស​ក្នុង​ជ្រើស​រើស​​ផ្លូវ​ជីវិត​ថ្មី​មួយ។

៤. “Swim” ច្រៀង​ដោយ​ Jack's Mannequin

បទ​នេះ​ប្រៀប​ធៀប​បី​ដូច​ជីវិត​យើង​កំពុង​តែ​លង់​ក្នុង​ទឹក ដូច្នេះ​យើង​ត្រូវ​តែ​ហែល​​ ត្រូវ​តែ​ទៅ​កាន់​ច្រាំង​ដើម្បី​ឲ្យ​មាន​សង្ឃឹម​និង​រស់រាន​មាន​ជីវិត​។

៥. “Let It Go” ​នៅ​ក្នុង​រឿង "Frozen”

ទោះ​បី​ជា​បទ​ចម្រៀង​នេះ​នៅ​ក្នុង​ភាពយន្ត​គំនូរ​ជីវចល​ក៏​ដោយ បទ​ "Let It Go” បង្ហាញ​ពី​អារម្មណ៍​មួយ​លះ​បង់​នូវ​ភាព​ខ្មាស​អៀន​ ឬ​អារម្មណ៍​ដែល​មិន​ហាន​បញ្ចេញ​ពី​មុន​មក ដើម្បី​សម្រេច​ការងារ​មួយ​ដែល​សំខាន់​ក្នុង​ជីវិត។

៦. “Let Me Be Myself” ច្រៀង​ដោយ​​ 3 Doors Down

អត្ថន័យ​បទ​នេះ​ក៏​ស្រដៀង​នឹង​បទ "Let It Go” ដែរ​គឺ​កែប្រែ​ជីវិត​ខ្លួន​ឲ្យ​បាន​ល្អ​ជាង​មុន​ នឹង​ឈប់​ខ្វល់​ខ្វាយ​ពី​អ្នក​ដទៃ។

៧. “Firework” ច្រៀង​ដោយ​ Katy Perry

បទ​​នេះ​ជា​បទ​មួយ​ជំរុញ​ឲ្យ​អ្នក​ស្គាល់​ច្បាស់​ពី​តម្លៃ​ខ្លួន​ឯង។ អ្នក​គ្រប់​គ្នា​គឺ​ដូច​ជា​កាំជ្រួច​អីចឹង ពោរពេញ​ទៅ​ដោយ​ពន្លឺ​ និង​ភាព​ស្រស់​ស្អាត ដូច្នេះ​ត្រូវ​យក​គំនិត​នេះ​មក​ដាក់​ក្នុង​ខ្លួន​ថា អ្នក​ពិត​ជា​ពូកែ​ និង​មិន​មាន​អ្នក​ណា​អាច​ជំនួស​បាន​ទេ។

៨. “Empire In My Mind” ច្រៀង​ដោយ The Wallflowers

បទ​ចម្រៀង​ផ្ដោត​សំខាន់​ទៅ​លើ​សុខ​ភាព​ផ្លូវ​ចិត្ត ព្រោះ​ពេល​ខ្លះ​អ្នក​អាច​មាន​ភាព​ងងឹត​នៅ​ក្នុង​ចិត្ត​ ពោល​គឺ​ពោរពេញ​ទៅ​ដោយ​ភាព​ក្រៀមក្រំ​និង​ពិបាក​ចិត្ត​ច្រើន ប៉ុន្តែ​នៅ​ក្នុង​នោះ​ក៏​មាន​ពន្លឺ​ផង​ដែរ ដូច្នេះ​ត្រូវ​តែ​ចេះ​ធ្វើ​ចិត្ត​​ដើម្បី​ឲ្យ​មាន​លំនឹង​។

៩. “People Like Us” ច្រៀង​ដោយ Kelly Clarkson

Kelly Clarkson គឺ​ជា​តារា​ចម្រៀង​មួយ​រូប​សម្បូរ​ទៅ​ដោយ​បទ​ចម្រៀង​លួង​អារម្មណ៍​ដូច​ជា "Dark Side” និង "Stronger” ជា​ដើម។ ចំពោះ​បទ "People Like Us” នេះ​បាន​បង្ហាញ​ថា​មនុស្ស​ទាំង​អស់​សុទ្ធ​តែ​មាន​បញ្ហា​ដូច​គ្នា ដូច្នេះ​យើង​ត្រូវ​តែ​ចេះ​ស្រលាញ់​និង​យក​ចិត្ត​ទុកដាក់​គ្នា​ទៅ​វិញ​ទៅ​មក​។

១០. “Collide” ច្រៀង​ដោយ​ Howie Day

បទ​នេះ​បង្ហាញ​ពី​ភាព​ផ្ទុយ​គ្នា​ ឲ្យ​យើង​យល់​ថា​ទោះ​ជា​មាន​បញ្ហា​អ្វី​កើត​ឡើង​ក៏​អ្នក​មិន​ត្រូវ​អស់​សង្ឃឹម។ "Even the best fall down sometimes.”។

១១. “The Little Birds” ច្រៀង​ដោយ Bob Marley

ទោះ​បី​ជា​មាន​រឿង​រ៉ាវ​យ៉ាង​ណា​ក៏​ដោយ កុំ​បារម្ភ​ច្រើន​ពេក កុំ​គិត​ច្រើន​ពេក អ្វីៗ​នឹង​ដោះ​ស្រាយ​បាន​នៅ​ពេល​ខាង​មុខ។

១២. “Alive” ច្រៀង​ដោយ Sia

"ទោះ​បី​ជា​មាន​បញ្ហា​យ៉ាង​ក៏​ដោយ ខ្ញុំ​នៅ​តែ​រស់​ ខ្ញុំ​នៅ​តែ​ជម្នះ​ឲ្យ​ទាល់​តែ​បាន​" នេះ​ជា​អត្ថន័យ​រួម​សម្រាប់​បទ​ចម្រៀង​ដ៏​មាន​ន័យ​មួយ​នេះ។

១៣. “Beatiful Day” ច្រៀង​ដោយ U2

បទ​ចម្រៀង​នេះ​ល្អ​បំផុត​សម្រាប់​ស្ដាប់​នៅ​ពេល​ព្រឹក​ ព្រោះ​ថ្ងៃ​នេះ​គឺ​ជា​ថ្ងៃ​ល្អ កុំ​ឲ្យ​អ្នក​ដទៃ​ឬ​រឿង​រ៉ាវ​អ្វី​ ដណ្ដើម​ពី​អ្នក​បាន។

១៤. “Overcomer” ច្រៀង​ដោយ Mandisa

អ្នក​គឺ​ជា​ជន​ម្នាក់​អាច​ជម្នះ​រាល់​ឧបសគ្គ​ ត​ទល់​ដល់​ទី​បំផុត​ អ្នក​មិន​ត្រូវ​ចុះ​ចាញ់​ជា​ដាច់​ខាត។

១៥. “I Won't Back Down” ច្រៀង​ដោយ Tom Petty And The Heartbreakers

ទោះ​បី​ជា​ពិភពលោក​នេះ​ព្យាយាម​ធ្វើ​ឲ្យ​អ្នក​លំបាក​ខ្លាំង​និង​ចង់​ចុះ​ចាញ់​ក៏​ដោយ ត្រូវ​តែ​ជម្នះ​ឲ្យ​បាន​នឹង​រឹង​មាំ។

១៦. “Breathe” ច្រៀង​ដោយ Alexi Murdoch

ពិបាក​ចិត្ត​ខ្លាំង​មែន​ទេ? ជីវិត​អ្នក​ប្រៀប​ដូច​ជា​ក្បាល​នៅ​ក្នុង​ទឹក​មែន​ទេ? ត្រូវ​ងើប​ឡើង​ឲ្យ​ផុត​ពី​ផ្ទៃ​ទឹក​និង​​ដក​ដង្ហើម​ជា​និច្ច​ អ្នក​ត្រូវ​តែ​រស់។

ប្រភព៖ themighty   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម