ផ្អើល ខេមរៈ ស្រីពៅ ប្រកាសចូលច្រៀងវិញក្រោយបាត់មុខច្រើនឆ្នាំ

  • 2018-09-17 09:27:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​រឿង​មួយ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​​ដែល​តារា​ចម្រៀង​ ខេមរៈ ស្រីពៅ ប្រកាស​ប្រាប់​មហា​ជន​​​នៅ​ទំព័រ​​ហ្វេស​ប៊ុក​ថា​នឹង​វិល​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​វិញ​ក្រោយ​ពី​បាត់​មុខ​​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ។

នាង បាន​បង្ហោះ​សារ​​ដោយ​ភ្ជាប់​ជាមួយ​រូប​​ថត​ប៉ុន្មាន​សន្លឹក​ថា៖"បង​ប្អូន​​ក្នុង​ហ្វេស​ប៊ុក​ទាំង​អស់​គ្នា​ប្រាកដ​ជា​នៅ​រង់ចាំ​នាង​ខ្ញុំ​ឲ្យ​មក​ចូល​សិល្បៈ​វិញ​ កុំ​បារម្ភ​អីណា​នាង​ខ្ញុំ​ប្រាកដ​ជា​ចូល​សិល្បៈ​វិញ ចង់​និយាយ​ថា​ ស្រឡាញ់​អ្នក​ទាំង​អស់​គ្នា​កុំ​ភ្លេច​ជួយ​ Like Comment និង​Share បន្ត​ដើម្បី​ឲ្យ​បង​ប្អូន​បាន​ដឹង​អស់​គ្នា"។

​ការ​លើក​ឡើង​របស់​​ប្អូន​ស្រី​ ខេមរៈ សិរីមន្ត បាន​ធ្វើ​ឲ្យ​មហា​ជន​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ និង​បាន​ជជីក​សួរ​ថា តើ​ជា​រឿង​ពិត​មែន​ទេ​ដែល​តារា​ចម្រៀង​រូប​នេះ​ចូល​សិល្បៈ​វិញ​នោះ? តើ​នាង អាច​ចូល​ក្នុង​ផលិតកម្ម​ហង្ស​មាស​ជាមួយ​បង​ប្រុស​ឬ​យ៉ាង​ណា?

ជុំវិញ​​ចម្ងល់​​​នេះ​​សាមី​ខ្លួន​មិន​អាច​បក​ស្រាយ​បាន​ទេ តែ​ត្រូវ​បាន​បង​ប្រុស​នាង​លោក ខេមរៈ ភារុណ និយាយ​យ៉ាង​ខ្លី​ថា រឿង​ ខេមរៈ ស្រីពៅ វិល​ចូល​សិល្បៈ​វិញ​ឬ​អត់​លោក​អត់​ទាន់​ដឹង​ច្បាស់​ទេ​ គ្រប់​យ៉ាង​នឹង​បង្ហាញ​នៅ​ពេល​ខាង​មុខ៕

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទពេញនិយម