អស់ស្ទះ តារា ៥ដួង​ឡើង​ច្រៀង​ហើយ​បាន​ទូរសព្ទម៉ូដែល​ថ្មី​ម្នាក់១គ្រឿង

  • 2018-09-17 10:21:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Huawei បាន​សហការ​ជាមួយ​ស្ថានីយ​ទូរទស្សន៍​ហង្ស​មាស រៀបចំ​ព្រឹត្តិការណ៍​ប្រ​គំ​តន្ត្រី​ដ៏ធំ​មួយ​គឺ Huawei Nova3i Star Concert ដែល​ចូលរួម​សុទ្ធសឹង​តារា​ជួរមុខ​របស់​កម្ពុជា រួម​នឹង​ Fan ជាង ៣ ០០០នាក់។

កាដូ​ដ៏​រំភើ​បដែល Huawei បាន​ផ្ដល់​ជូន​ដល់​តារា​កិ​ត្តិ​យ​ស និង​អ្នកគាំទ្រ​មាន​ដូចជា​៖ សម្រាប់​កំពូល​តារា​ចម្រៀង​ទាំង​៥​រូប​មានដូចជា លោក ខេមរៈ សិរី​ម​ន្ត កញ្ញា ទេព បូ​ព្រឹក្ស លោក ឆន សុវណ្ណ​រាជ លោក នី​កូ និង កញ្ញា វី ឌី​ណែ​ត ទទួលបាន​កំពូល​ស្មា​ត​ហ្វូ​ន Huawei Nova3i ចំនួន​ម្នាក់​១ គ្រឿង ។

Nova3 Bluetooth Speaker ចំនូន​១០​ត្រូវ​បាន​ចែកជូន​ដល់​យុវ​វ័យ​ចូលចិត្ត​តន្ត្រី​បន្ទាប់ពី​ការ​ឈ្នះ​ក្នុង​ការ​លេង​ហ្គេម ព្រម​ទាំង​អាវយឺត​យ៉ាង​ស្រស់ស្អាត​ចំនួន ៥០ អាវ ដែល​មាន​ហត្ថលេខា​ផ្ទាល់​ពី idol ផ្ទាល់​ក៏​ត្រូវ​បាន​ផ្ដល់ជូន​អ្នកគាំទ្រ​ដែរ​។

ដោយ​ក្ដី​រំភើប​កំ​ពូ​លតា​រាច​ម្រៀ​ង ខេមរៈ សិរី​ម​ន្ត បាន​លើក​ឡើង​ថា៖ “​អរគុណ​ដល់ Huawei សម្រាប់​ការ​រៀបចំ​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ​ឡើង ដែល​ធ្វើ​ឲ្យ​លោក​និង​អ្នកគាំទ្រ​បាន​សប្បាយរីករាយ​ជាពិសេស បានដឹង​ពី​ចំណុច​លេចធ្លោរបស់ Huawei Nova3/Nova3i"។

ចំណែក​លោក នី​កូ បាន​លើកឡើងថា៖ “​លោក​មាន​ក្ដី​រំភើប​ជាខ្លាំង​សម្រាប់​កម្មវិធី​ប្រ​គំ​តន្ត្រី​នេះ ហើយ​អ្វីដែល​សំខាន់​គឺលោក​ចាប់អារម្មណ៍​ជាមួយ Nova3i ពណ៌​ខៀវ​បែក​ស្វាយ​ជាខ្លាំង ថតរូប​ម៉ា​ឡូយ សែ​ល​ហ្វី​ម៉ាកប់ រូ​ម​ទាំង​ថត 3D Qmoji​ ឆ្លើយឆ្លង​ភ្លាមៗ ធ្វើ​ឱ្យ​អ្នកចូលរួម​ភ្ញាក់ផ្អើល​នឹកស្មាន​មិន​ដល់។ បើ​និយាយ​ពីលេង​ហ្គេម​ម៉ា​អេម អេក្រង់​ធំ​ ថតរូប​សែ​ល​ហ្វី​ស្អាត"។

រីឯលោក​ ឆន សុវណ្ណ​រាជ វិញ​បាន​បញ្ចេញ​​ពី​អារម្មណ៍​ពិតឱ្យ​ដឹង​ថា៖ “​បង្ហើប​អា​រម្ម​ណ៌​លើ​ឆាក​យ៉ាង​សប្បាយៗ ប​ពោ្ច​ញ​ស្ទីល​ឆើត​ឆាយ ជាមួយ​រូបថត​ស្វីតៗ​ជាមួយ ​វី ឌី​ណែ​ត​ មើលទៅពិត​ជា​ទាក់ទាញ ព្រម​ជាមួយ​នឹងបច្ចេកវិទ្យា​ថ្មី 3D Qmoji​ ឆ្លើយឆ្លង​ជាមួយ​អ្នកចូលរួម​ផ្ទាល់​យ៉ាង​រំភើប​ប្លែកៗ​"។​

លោក ហេន​រី សា​វ (Henry Xiao) អគ្គនាយក​គ្រប់​គ្រង​ថ្មី​នៃ​សាជីវកម្ម​ផ្នែក​ទូរ​សព្ទ នៅ​កម្ពុជា​បាន​ថ្លែងថា៖“ ខ្ញុំ​មានមោ​ទ​ភាព​ខ្លាំងណាស់ ក្នុង​ការចែក​រំលែក​នូ​វ​ផលិតផល​ដ៏​មហស្ចារ្យ​ថ្មី​ពីរ​ស៊េរី និង​ស​មិទ្ធិ​ផល​សំ​ខាន់ៗ​នៅលើ​ពិ​ភព​លោក និង​នៅ​កម្ពុជា​ផ្ទាល់​យ​ប់​នេះ​ជាមួយនឹង​កំ​ពូ​ល​ព្រឹត្តិការណ៍​ប្រ​គំ​តន្ត្រី​ដ៏​កក្រើក​គឺ Huawei Nova3i Star Concert​ដែល​ជា​ការ​បំពេញ​នូវ ត​ម្រូ​វ​ការ ​និង​ការពេញចិត្ត​របស់​យុវ​វ័​យ​និង​មនុស្ស​ឆើតឆាយ​ទាន់​ស​ម័​យ រីករាយ​នឹង​លក្ខ​ណៈពិសេស អត្ថ​ប្រយោជន៍​សំ​ខាន់ៗ​ថ្មីៗ​ផលិតផល​ដ៏មហស្ចារ្យ​ថ្មី​ពីរ​ស៊េរី Huawei NOVA 3 / NOVA 3i ។

ជាពិសេស AI ស្មា​ត​កាមេរ៉ា 4 គ្រាប់​ដំបូង​បំ​ផុត​ភ្លោះ​មុខ ភ្លោះ​ក្រោយ ដែល​ថត​បាន 24 មេ​ហ្កាភិ​ច​សែ​ល តួកពា្ច​ក់​រចនា​ល្អ​ឥត​ខ្ចោះ រលើបរលោង​ចែងចាំង​ដូច​គ្រា​បើ​ពេជ្រ ជាមួយ​នឹង ROM ទំហំ​128G​។ ការ​បញ្ជាក់​ពី លោក ហេន​រី សា​វ។

បើ​ខកខាន​មិន​បាន​ទ​ស្សនា​ផ្ទាល់​តាម​ទូរ​ទស្ស​ន៌​រស្មី​ហង្សមាស អាច​ទស្សនា​តាម Facebook Live ខាង​ក្រោម៖

អត្ថបទ៖ ថា ម៉ាលីដា

អត្ថបទពេញនិយម