កុំ​ខ្លាំង​ជាមួយ​ចិន! រំលង​ប៉ុន្មាន​ថ្ងៃ Xiaomi យក​ឈ្មោះ XR និង XS/XS Max ប្រើធ្វើព្រងើយ

  • 2018-09-17 12:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone XR, XS និង XS Max ជា​ឈ្មោះ​នៃ​ជំនាន់​ទូរសព្ទ​ថ្មី​របស់ Apple លុះ​ក្រឡេក​ចូល​ទីផ្សារ​ចិន​ក្រុមហ៊ុន​យក្ស Xiaomi ក៏​ចេញ​មុខ​ចម្លង​ភ្លែត​ដោយ​យក​ពាក្យ XR និង XS/XS Max មក​ប្រើប្រាស់​លើ​កញ្ចប់​ផលិតផល​អេឡិចត្រូនិក​កំពុង​ដាក់​លក់​យ៉ាង​កក្រើក​លើ​ទីផ្សារ។

កញ្ចប់ XR នៃ​ផលិត​ផល Xiaomi រួម​មាន​ស្មាតហ្វូន Mi 8 SE កុំព្យូទ័រ Mi Notebook Air ទំហំ​ ១២,៥ អ៊ីញ (8GB/256GB) ខ្សែ​ដៃ Mi Band 3 និង​កាស Bluetooth។

ឈុត​ទី​ពីរ​កញ្ចប់​ផលិតផល XS មាន​ស្មាតហ្វូន Mi Mix 2S (8GB/256GB) បន្ថែម Mi Notebook Air ទំហំ​ ១៣,៣ អ៊ីញ លាយ​ឡំ​ខ្សែ​ដៃ Mi Band 3 និង​កាស Bluetooth។

ឈុត​ធំ XS Max មាន​ស្មាតហ្វូន Mi 8 (6GB/128GB) កុំព្យូទ័រ Mi Nootebook Pro និង​ខ្សែ​ដៃ Mi Band 3 បន្ថែម​កាស​រុំ​ក​សេរ៊ី​ថ្មី។ ចំពោះ​តម្លៃ​ពុំ​ត្រូវ​បាន​បង្ហើប​នៅ​ឡើយ គ្រាន់​ដឹង​ច្បាស់​ថា​កញ្ចប់​ផលិតផល​ដូច​បាន​រៀបរាប់​ទាំង​នេះ​មាន​លក់​តែ​លើ​ទីផ្សារ​ប្រទេស​ចិន​មួយ​គត់។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ កៅ រក្សា