Costa ប្រឈម​មុខ​អត់​បាន​លេង​រយៈ​ពេល​យូរ ក្រោយ​ឲ្យ​កែង​ផង ស្ដោះ​ទឹក​មាត់​ផង​ទៅ​គូ​ប្រកួត

  • 2018-09-17 12:59:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ស្លាប Douglas Costa អាច​ប្រឈម​មុខ​នឹង​ការ​ពិន័យ​មិន​ឲ្យ​ចូល​លេង​រយៈ​ពេល​យូរ​ ក្រោយ​ឲ្យ​កែង និង​ស្ដោះ​ទឹក​មាត់​ទៅ​លើ​គូ​ប្រកួត ក្នុង​ប្រកួត Juventus-Sassuolo។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​ចាត់​ការ​ក្លឹប Juventus លោក Massimiliano Allegri។

លោក Allegri បាន​និយាយ៖ "វា​គឺ​ជា​រឿង​ត្រឹម​ត្រូវ​ដែល គេ​ (Costa) ត្រូវ​តែ​ទទួល​ការ​ពិន័យ។ ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល​ណាស់​ចំពោះ​ប្រតិកម្ម​របស់​គេ​នៅ​ពេល​នោះ។ យើង​ឲ្យ Sassuolo ​ស៊ុត​ចូល​មួយ​គ្រាប់ បាន​កាត​ក្រហម ហើយ​ Costa នឹង​ទទួល​ការ​ពិន័យ​រយៈ​ពេល​វែង"។

មិន​ទាន់​មាន​របាយការណ៍​ណា​ត្រូវ​បាន​ចុះ​ផ្សាយ​នៅ​ឡើយ​ទេ ដែល​បញ្ជាក់​អំពី​រយៈ​ពេល​ដែល Costa មិន​បាន​ចូល​លេង​ដោយ​សារ​ការ​ពិន័យ។ បើ​តាម​ The Sun កីឡាករ​អាច​ទទួល​យ៉ាង​តិច​ការ​ពិន័យ​មិន​ឲ្យ​ចូល​លេង​ចំនួន​យ៉ាង​តិច ៣ ប្រកួត។

សូម​បញ្ជាក់​ផង​ដែរ​ ក្នុង​ប្រកួត​យប់​មិញ នៅ​អំឡុង​នាទី ៩០ មាន​ការ​ប៉ះ​ទង្គិច​រវាង Costa និង​កីឡាករ​ម្នាក់​របស់ Sassuolo។ នៅ​ពេល​នោះ​ កីឡាករ​ប្រេស៊ីល​ត្រូវ​បាន​មើល​ឃើញ​ថា បាន​ឲ្យ​កែង និង​យក​ក្បាល​ទៅ​អុក​នឹង​គូ​ប្រកួត ធ្វើ​ឲ្យ​អាជ្ញាកណ្ដាល​លើក​កាត​លឿង។ ជាង​ ២ នាទី​ក្រោយ​មក ការ​តានតឹង​រវាង​កីឡាករ​ទាំង​ពីរ​នៅ​តែ​បន្ត។ នៅ​ពេល​នោះ ស្រាប់​តែ Costa ស្ដោះ​ទឹក​មាត់​ទៅ​លើ​កីឡាករ Sassuolo តែ​ម្ដង ហើយ​ក៏​ទទួល​កាត​ក្រហម។

ចប់​ការ​ប្រកួត Costa បាន​បង្ហោះ​សារលើបណ្ដាញទំនាក់ទំនងសង្គមដើម្បីធ្វើការសុំទោស​ក្លឹប Juventus និង​អ្នក​គាំទ្រ​ខ្លួន៕

ប្រភព៖ The Sun | YouTube   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម