គ្រូ PSG ទម្លាយ​ថា Bayern មក​ទាក់ទង​លោក​ដែរ​ តែ​មក​យឺត​ពេល

  • 2018-09-17 13:34:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​ក្លឹប PSG​ លោក Thomas Tuchel ក្នុង​ថ្ងៃ​នេះ បាន​និយាយ​ថា លោក​បាន​ទទួល​ការ​ទាក់ទង​ពី​ក្លឹប Bayern Munich តែ​សំណើ​នេះ​គឺ​មក​យឺត​ពេល។

លោក Tuchel បាន​និយាយ​ប្រាប់​កាសែត​បារាំង L'Equipe ថា៖ "ខ្ញុំ​ធ្លាប់​ទទួល​បាន​ការ​ទាក់ទង​ពី​ក្លឹប Bayern Munich ដែរ តែ​សំណើ​នោះ​មក​យឺត​ពេល ព្រោះ​ខ្ញុំ​បាន​សម្រេច​ចិត្ត​ទៅ​ចូល​រួម​ជាមួយ​ក្លឹប PSG បាត់​ទៅ​ហើយ"។

អ្នក​ចាត់​ការ​អាល្លឺម៉ង់​បាន​បន្ត៖ "ជម្រើស​របស់​ខ្ញុំ​ក្រោយ​ចាក​ចេញ​ពី Dortmund គឺ​ច្បាស់​ណាស់។ បើ​មាន​ឱកាស​ទៅ​ដឹកនាំ​ប្រទេស​ក្រៅ ខ្ញុំ​នឹង​ទៅ​ភ្លាម។ ក្លឹប Paris គឺ​ពិត​ជា​អស្ចារ្យ។ សំណើ​របស់​ក្លឹប​គឺ​ពិត​ជា​ធ្វើ​ខ្ញុំ​ភ្ញាក់​ផ្អើល"។

លោក Tuchel បាន​ចាក​ចេញ​ពី​ក្លឹប Dortmund កាល​ពី​ឆ្នាំ ២០១៧ ហើយ​បាន​សម្រាក​ពី​អាជីព​ដឹកនាំ​រយៈ​ពេល​មួយ​រដូវ​កាល។ កាល​ពី​ខែ​ឧសភា ឆ្នាំ​នេះ លោក​ត្រូវ​បាន​តែង​តាំង​ជា​អ្នក​ចាត់​ការ​ក្លឹប​ PSG ក្នុង​កុងត្រា​រយៈ​ពេល​ ២ ឆ្នាំ។

ក្នុង​ការ​ប្រកួត Ligue 1 ទាំង ៦ ប្រកួត​ដំបូងរដូវកាលនេះ PSG ក្រោម​ការ​ដឹកនាំ​របស់ Tuchel ស្គាល់​តែ​ពាក្យ​ឈ្នះ៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម