ចាប់បានស្តែង​ពេក Google សារភាព​បានផ្លាស់ប្ដូរ Settings លើ​ទូរសព្ទ​អ្នក​​ប្រើប្រាស់​ពី​ចម្ងាយ​

  • 2018-09-18 03:41:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Google បាន​ទទួល​ស្គាល់​ពី​អ្វី​ខ្លួន​បាន​ធ្វើ ដែល​ជា​ការ​សាកល្បង​នៅ​ខាងក្នុង (Internal) មាន​កំហុស​ដាក់​ចេញ​ជា​សាធារណៈ​ដោយ​អចេតនា​។ 

ផ្អែក​លើ​របាយការណ៍​ក្នុង​វេបសាយ Android Police អ្នក​ប្រើប្រាស់​ទូរសព្ទ Pixel មួយ​ចំនួន​បាន​សម្គាល់​ឃើញ​ថា​ទូរសព្ទ​ខ្លួន បាន​បើក​មុខងារ​សន្សំសំចៃ​ថ្ម (Battery Saver Mode) ដោយ​ស្វ័យប្រវត្តិ ទោះ​ថ្ម​មាន​ថាមពល​ស្ទើរ​ពេញ​។ ក្នុង​នោះ អ្នក​ប្រើប្រាស់ Android ជា​ច្រើន​ប្រើ OS ជំនាន់​ចុងក្រោយ​របស់ Google គឺ Android Pie ក៏​ជួប​បញ្ហា​នេះ​ដែរ​។ 

Google បានបង្ហោះសារ​ក្នុង​វេបសាយ Reddit ថា​៖ "អ្នក​ប្រើប្រាស់​មួយ​ចំនួន​ប្រហែល​សម្គាល់​ឃើញ​មុខងារ​សន្សំ​សំចៃ​ថ្ម​បើក​ដំណើរការ​ដោយ​ស្វ័យប្រវត្តិ។ នេះ​ជា​ការ​សាកល្បង​នៅ​ខាង​ក្នុង (Internal) ដើម្បី​សាកល្បង​មុខងារ​សន្សំ​សំចៃ​ថ្ម ដែល​បាន​បង្កើត​កំហុស​ទៅ​ជាមួយ ដល់​អ្នក​ប្រើប្រាស់​ទូទៅ ដោយ​អចេតនា​។ បច្ចុប្បន្ន Settings បាន​ត្រលប់​ទៅ​ធម្មតា (Default) វិញ ហើយ​សូម​អភ័យ​ទោស​ចំពោះ​ការ​យល់​ច្រឡំ​នេះ​"។

អាច​ថា​ធម្មតា​ ចំពោះ​មុខងារ​មិន​ទាន់​បញ្ចប់ ចេញ​ជាមួយ​កំណែ​ទម្រង់​ថ្មី ប៉ុន្តែ​ចំណុច​សំខាន់​គឺ Google បាន​ផ្លាស់ប្ដូរ Settings របស់ Device ពី​ចម្ងាយ ទាំង​ដែល​ម្ចាស់​ទូរសព្ទ​មិន​ដឹង​។ 

វេបសាយ Verge បាន​បញ្ជាក់​ក្នុង​របាយការណ៍​ថា​ទាំង Google និង Apple សុទ្ធ​តែ​មាន​ប្រព័ន្ធ​អាច​ផ្លាស់ប្ដូរ​ផ្នែក​ណា​មួយ​លើ Device របស់​អ្នក​ប្រើប្រាស់ (ត្រឹម​កម្រិត​កម្មវិធី​) ពី​ចម្ងាយ ប៉ុន្តែ​គោលបំណង​គឺ​ទុក​ផ្លូវ​មួយ ផ្ដល់​សុវត្ថិភាព​ដល់​អ្នក​ប្រើប្រាស់៕​

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Hindustantimes   ប្រែ​សម្រួល៖ ប៊ុនធឿន