Bie ខំហោះពីចិនមកធ្វើខួបកំណើត​ឲ្យប្រពន្ធ និង​ធ្វើ​រឿង​ពិសេសផ្សេងទៀតរំភើបស្មានមិនដល់

  • 2018-09-18 02:27:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឈាន​ដល់​ថ្ងៃ​ទី​ ១៦ ខែ​កញ្ញា ឆ្នាំ ២០១៨​ តារា​សម្ដែង​ Gubgib មាន​វ័យ​ ៣០​ឆ្នាំ​ហើយ ហើយ​ពេល​វេលា​អស្ចារ្យ​សម្រាប់​ខួប​ឆ្នាំ​នេះ​ ពិត​ជា​ពិសេស ​ឃើញ​ហើយ​រំភើប​ជំនួស។

តារា​ស្រី​កូន​មួយ​រូប​នេះ​បាន​ទទួើ​សារ​ជូន​ពរ​ជា​ច្រើន​មក​ពី​អ្នក​គាំទ្រ​ ក៏​ដូចជា​មិត្តភ័ក្ដិ​ ក្រុម​គ្រួសារ​ ពិសេស​ស្វាមី​ជាទីស្រឡាញ់​ Bie KPN។ តារា​ចម្រៀង​ និង​សម្ដែង​ Bie បាន​បង្ហោះ​សារ​ដ៏​មាន​ន័យ​ អម​ជាមួយ​វីដេអូ​ឃ្លីប​ ពី​ជីវិត​ស្នេហា​របស់​ខ្លួន​ និង​ភរិយា ធ្វើ​ឲ្យ​អ្នក​ដែល​បាន​ ឃើញ​ហើយ​រំភើប​ជាពន់​ពេក​នឹង​ក្ដី​ស្នេហ៍​ដែល​ពួកគេ​មាន​ឲ្យ​គ្នា។

អ្វី​ដែល​កាន់​តែ​ភ្ញាក់​ផ្អើល​ បណ្ដាល​ឲ្យ​ម្ចាស់​ខួប​និយាយ​លែង​ចេញ​នោះ​ គឺ​ស្វាមី​ជាទី​ស្រឡាញ់​របស់​នាង​ខំ​ហោះ​ត្រឡប់​ពី​ប្រទេស​ចិន​ស្ងាត់​ ដើម្បី​ពញ្ញាក់​អារម្មណ៍​ប្រពន្ធ ហើយ​កាន់​តែ​បង្ក​ឲ្យ​ថ្ងៃ​ខួប​កំណើត​រប​ស់​ Gubgib ពិសេស​ថែម​មួយ​កម្រិត។ ថ្ងៃ​ពិសេស​នោះ​ដែរ​ គ្រួសារ​តូច​ ដែល​មាន​សមាជិក​ ៣​នាក់​នេះ​ បាន​ញ៉ាំ​អាហារ​ពេល​ល្ងាច​ជុំ​គ្នា​នៅ​មាត់​សមុទ្រ​ ក្រោម​ពន្លឺ​ភ្លើង​ទៀន​យ៉ាង​មាន​ក្ដី​សុខ៕

ទស្សនា​ទិដ្ឋភាព​ដូច​តទៅ៖

ប្រភព៖ posttoday   ប្រែ​សម្រួល៖ យី សុធារី