Klopp សន្យា​ថា មិន​ឲ្យ​កីឡាករ​ខ្លួន​ធ្វើ​ស៊ី​ Neymar ឲ្យ​របួស​នៅ Anfield ឡើយ

  • 2018-09-18 02:17:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​របស់​ Liverpool លោក Jurgen Klopp បាន​ធ្វើ​ការ​សន្យា​ថា Liverpool នឹង​មិន​ធ្វើ​ឲ្យ Neymar របួស​ប្ដូរ​ចេញ​ក្នុង​កីឡដ្ឋាន Anfield យប់​នេះ​ទេ។

Neymar និង​សមាជិក​របស់ Paris Saint-Germain បាន​មក​ដល់​កីឡដ្ឋាន Anfield ហើយ ដើម្បី​ត្រៀម​ប្រកួត​ទី​មួយ​​ជាមួយ Liverpool នៅ Champions League។ មុន​ប្រកួត​មក​ដល់ Klopp បាន​និយាយ​ថា៖ "ពួក​យើង​នឹង​​មិនធ្វើ​ស៊ី​គេ​ទេ។ ពួក​យើង​ចង់​លេង​បាល់ និង​មិន​ចង់​ធ្វើ​រឿង​អាក្រក់​បែប​នេះ​ឡើយ។ ពួក​យើង​នឹង​ព្យាយាម​លេង​នៅ​មុខ​គេ។ Neymar​ ជា​កីឡាករ​អស្ចារ្យ​ម្នាក់"។

អ្នក​ចាត់​ការ​សញ្ជាតិ​អាល្លឺម៉ង់​ក៏​បាន​រំឭក​ដល់​ព្រឹត្តិការណ៍ World Cup ២០១៨ ថា បែលហ្ស៊ិក​​លេង​ល្អ​ណាស់ ពេល​យក​ឈ្នះ​ប្រេស៊ីល។ តែ​ពេល​នោះ​បើ​​ Neymar មិន​របួស ប្រេស៊ីល​នឹង​ឈ្នះ។ Liverpool នឹង​ត្រូវ​ប្រកួត​ជាមួយ PSG យប់​នេះ​ម៉ោង​២​រំលង​អាធ្រាត្រ៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ