មហាសេដ្ឋី​ជប៉ុន​​រូប​នេះ នឹង​ហោះ​ទៅ​លេង​ឋាន​ព្រះចន្ទ នៅ​ឆ្នាំ ២០២៣

  • 2018-09-18 03:02:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Elon Musk ម្ចាស់​ក្រុមហ៊ុន​ SpaceX បាន​បង្ហាញ​ថា​មហាសេដ្ឋី​ជប៉ុន​ Yusaku Maezawa នឹង​ជា​អតិថិជន​ដំបូង​របស់​ខ្លួន​ដែល​នឹង​​​ធ្វើ​ដំណើរ​​ទៅ​ឋាន​ព្រះចន្ទ​តាម​រយៈ​​រ៉ុកកែត​ Big Falcon Rocket។

​​មហាសេដ្ឋី​ Yusaku ចង់​​ចាប់​ផ្ដើម​ដំណើរ​កម្សាន្ត​ទៅ​កាន់​លំហ​អាកាស​នេះ​​ឲ្យ​បាន​លឿន​បំផុត​ត្រឹម​ឆ្នាំ ២០២៣ និង​ចង់​នាំ​យក​សិល្បករ​មួយ​ចំនួន​ទៅ​ជា​មួយ ដើម្បី​ប្រែ​ក្លាយ​ដំណើរ​កម្សាន្ត​នេះ​ជា​គម្រោង​ការ​សិល្បៈ​មួយ​ដែល​មាន​ឈ្មោះ​ថា​ #dearMoon។

លោក​ Yusaku ​​វ័យ​ ៤២ ឆ្នាំ​ ដែល​ជា​​ម្ចាស់​ហាង​លក់​សំលៀកបំពាក់​អនឡាញ​ដ៏​ធំ​ឈ្មោះ​ Zozotown​ ត្រូវ​បាន​គេ​ដឹង​ថា​មាន​ទ្រព្យ​សម្បត្តិ​ ២,៩ ពាន់​លាន​ដុល្លារ​នា​ពេល​បច្ចុប្បន្ន​នេះ។ លោក​បាន​និយាយ​ថា​ បាន​ទិញ​យក​កៅអី​អង្គុយ​​លើ​រ៉ុកកែត BFR ទាំង​អស់​ និង​កំពុង​ស្វែង​រក​អ្នក​ដទៃ​ឲ្យ​ចូល​រួម​ជា​មួយ​ក្នុង​ដំណើរ​កម្សាន្ត​មាន​រយៈពេល​មួយ​សប្ដាហ៍​នេះ។

វីដេអូនិយាយពីគម្រោងការ #dearMoon ៖

ទោះ​យ៉ាងណា​លោក​ Elon Musk មិន​បាន​បង្ហើប​ថា​សេដ្ឋី​ជប៉ុន​រូប​នេះ បាន​ចំណាយ​ប្រាក់​​ប៉ុន្មាន​លើ​ដំណើរ​កម្សាន្ត​អវកាស​នេះ​​ទេ។ លោក Musk បញ្ជាក់​ថា​ការ​កក់​ប្រាក់​ដំណាក់​កាល​ដំបូង​របស់​លោក Yusaku គ្រប់គ្រាន់​នឹង​ចំណាយ​លើ​ការ​​ផលិត​រ៉ុកកែត​ BFR បាន៕

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម