លិញ​ ភារម្យ ​ប្រាប់​គន្លឹះ​អាច​ឈ្នះ​ ពុទ្ធ​ សំបូរ​ ឡើង​ទៅ​វគ្គ​ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ​

  • 2018-09-19 01:46:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ល្អ​កណ្ដាប់ដៃ​ លិញ​ ភារម្យ​ ថា​ប៉ះ​ជា​មួយ​ជើង​ខ្លាំង​ ពុទ្ធ​ សំបូរ​ ពិបាក​វ៉ៃ​ ខណៈ​ដៃគូ​មាន​មាឌ​ធំ​ ហើយ​កាយសម្បទា​វែង​ទៀត​ផង​ ប៉ុន្តែ​ដោយ​សារ​ប្ដូរ​វិធី​វ៉ៃ​ គឺ​នៅ​ចាំ​ត្រង​វិញ​ទើប​អាច​ឈ្នះ​បែប​នេះ​ បាន​ឱកាស​ឡើង​ទៅ​ដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ។​

លិញ ភារម្យ(ខៀវ)

លិញ​ ភារម្យ​ បាន​លើក​ឡើង​ថា​ ពុទ្ធ​ សំបូរ​ គេ​ល្អ​ មិន​ត្រឹម​ប៉ុណ្ណេះ​ទេ​ថែម​ខ្ពស់​ថែម​ទៀត​ផង​ ធ្វើ​ឲ្យ​ខ្លួន​ពិបាក​ក្នុង​ការ​ប្រកួត​មួយ​នេះ​ណាស់។​ ប៉ុន្តែ​ក៏​ចិត្ត​ខំប្រឹង​ប្រកួត​ចង់​ឈ្នះ​ឈាន​ទៅ​វគ្គ​សំខាន់​ទៀត​នោះ​ រួម​ផ្សំ​និង​ការ​ឈរ​ប្រាប់​ពី​លោក​គ្រូ​ នួន​ ភារម្យ​ ទើប​អាច​ឈ្នះ។​ វិធី​តែ​មួយ​គត់​នោះ​ ឈ្នះ​នេះ​គឺ​ថយ​ចាំ​វ៉ៃ​ត្រង​នៅ​ពេល​ដែល​ដៃគូ​ចេញ​ស្នៀត​មក​ម្ដងៗ។​

លិញ ភារម្យ(ខៀវ)

អ្នក​ប្រដាល់​មក​ពី​ខេត្ត​កំពត​រូប​នេះ​បន្ថែម​ថា​ ពិត​ជា​អរគុណ​ខ្លាំង​ណាស់​ទៅ​ដល់​លោក​គ្រូ​ នួន​ ភារម្យ​ ដែល​បាន​បង្ហាត់បង្រៀន​ប្រដាល់​ដល់​រូប​គេ​ និង​បាន​ផ្ដល់​ឱកាស​ឲ្យ​ចូលរួម​ប្រកួត​ប្រជែង​ពាន​រង្វាន់​ TV5​ ទម្ងន់​៦០​គីឡូក្រាម​នេះ។​

លិញ ភារម្យ(ខៀវ)
លន បញ្ញា​

លិញ​ ភារម្យ​ បាន​ឡើង​ទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ​កាល​ពី​ថ្ងៃសៅរ៍​ ទី១៥​ ខែ​កញ្ញា​ ឆ្នាំ​២០១៨​ កន្លង​ទៅ​នេះ​ បន្ទាប់​ពី​យក​ឈ្នះ​កីឡាករ​ ពុទ្ធ​ សំបូរ​ យ៉ាង​ប្រផឹតប្រផើយ​បំផុត។​ ភារម្យ​ នឹង​ត្រូវ​ប៉ះ​ លន​ បញ្ញា​ នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​សង្វៀន​ប៉ុស្តិ៍លេខ​៥​ ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ៕​

អត្ថបទ៖ នួន ស៊ីណា​