ពិត​ទេ Yang Mi ​លែង​លះ​គ្នា​ជាមួយ Hawick Lau តាំង​ពី ២ ឆ្នាំ​មុន​?

  • 2018-09-18 07:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 3

ចន្លោះមិនឃើញ

តារា​សម្ដែង Yang Mi និង Hawick Lau ក្លាយ​ជា​គូ​ស្នេហ៍​មួយ​គូ​ដែល​ទទួល​រង​រឿង​​អាស្រូវ និង​ពាក្យ​ចចាមអារ៉ាម​ច្រើន​ ចាប់​តាំង​ពី​ផ្ដើម​ទាក់ទង​គ្នា រហូត​ក្លាយ​ជា​គូ​ស្វាមី​ភរិយា​ជាមួយ​គ្នា។

ពាក្យ​រិះគន់​ជា​ច្រើន​បាន​ធ្លាក់​ទៅ​លើ តារា​សម្ដែង Yang Miខណៈ​រូប​នាង​រវល់ និង​ចំណាយ​ពេល​ជា​ច្រើន​សម្រាប់​តែ​ខ្លួន​ឯង មិន​សូវ​មាន​ពេល​ចំណាយ​ជាមួយ​ស្វាមី និង​កូន​របស់​នាង។ ទោះ​ជា​យ៉ាង​ណា​​ក៏​ដោយ កាល​ពី​ពេល​ថ្មីៗ​នេះ ព័ត៌មាន​មួយ​បាន​បង្ក​ភាព​ភ្ញាក់ផ្អើល​ពាស​ពេញ​បណ្ដាញ​សារព័ត៌មាន ក្រោយ​មិត្តភ័ក្ដិ​ម្នាក់​របស់​តារា​សម្ដែង Hawick Lau បាន​ទម្លាយ​ថា គូ​ស្វាមី​ភរិយា​តារា​សម្ដែង​មួយ​គូ​នេះ បាន​លែង​លះ​គ្នា​រួច​ទៅ​ហើយ​តាំង​ពី ២ ឆ្នាំ​មុន​មក​ម្ល៉េះ។

ព័ត៌មាន​លែង​លះ​គ្នា​នេះ កើត​ឡើង ក្រោយ​គណនី​របស់​ស្ត្រី​ម្នាក់​ឈ្មោះ Britney បាន​បង្ហោះ​រូប​នាង​ជាមួយ​តារា​សម្ដែង Hawick Lau។ ក្រោយ​មក មាន​អ្នក​លេង​បណ្ដាញ​សង្គម​ម្នាក់​ចូល​ទៅ​បញ្ចេញ​មតិ​ថា៖ "ប្រពន្ធ​របស់ Hawick Lau ជា​តារា​ស្រី​ដ៏​គួរ​ឲ្យ​ទាក់ទាញ​ម្នាក់ តាំង​ពី​មាឌ និង​រូបរាង​របស់​នាង ហើយ​​ក៏​ជា​អ្នក​មាន​ឡូយ​ឆាយ​ម្នាក់​​ដ៏​ល្បី​លើ​បណ្ដាញ​សង្គម​ដែរ"។ ក្រោយ​មក ស្ត្រី​ម្នាក់​ឈ្មោះ Britney ក៏​បាន​ឆ្លើយតប​វិញ​ថា "នាង​ក្លាយ​ជា​អតីត​ភរិយា​ទៅ​ហើយ ពួកគេ​ទាំង​២​លែង​លះ​គ្នា​តាំង​ពី ២ ឆ្នាំ​មុន​មក​ម្ល៉េះ"។

ក្រោយ​ពី​ឃើញ​ការ​ឆ្លើយ​តប​បែប​នេះ អ្នក​គាំទ្រ​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ដោយ​គិត​ថា អ្វី​ដែល​ស្ត្រី​រូប​នោះ​និយាយ​គឺ​ជា​ការ​ពិត​ឬ​យ៉ាង​ណា? ចំពោះ​ខាង​សាមីខ្លួន មិន​ទាន់​ចេញ​មុខ​បកស្រាយ​នោះ​ទេ។

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ អន សុភក្ត្រា