អេស៊ីលីដា ទើបបង្កើតបានជាង ២ឆ្នាំ ប្រកាសផ្តល់អាហារូបករណ៍ ៥០០កន្លែងក្តៅៗ

  • 2018-09-18 08:09:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បីអបអរសាទរការដាក់ឱ្យដំណើរការអគារថ្មីយ៉ាងធំទូលាយស្តង់ដារអន្តរជាតិរបស់ខ្លួន នៅឆ្នាំសិក្សាថ្មី ២០១៨-២០១៩ ខាងមុខនេះ វិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា ប្រកាសផ្ដល់អាហារូបករណ៍ចំនួន ៥០០កន្លែង ដល់សិស្សានុសិស្សដែលបានប្រលងជាប់មធ្យមសិក្សាទុតិយភូមិ។

សម្រាប់សិស្ស ដែលមិនបានប្រលងជាប់មធ្យមសិក្សាទុតិយភូមិវិញ វិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា បានសម្រេចទទួលចុះឈ្មោះឱ្យចូលរៀនបន្តយកកម្រិតជំនាញ បរិញ្ញាបត្ររងឯកទេសសម្រាប់ប្អូនៗផងដែរ។

វិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា មានបណ្តុះបណ្តាលកម្រិត បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ លើដេប៉ាតឺម៉ង់គ្រប់គ្រងពាណិជ្ជកម្ម ជំនាញហិរញ្ញវត្ថុ និងធនាគារ។

ប្រសិនបើប្អូនៗបានរៀននៅវិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា(AIB)នឹងបាន៖

  • បទពិសោធការងារជោគជ័យនិងចុះហាត់ការផ្ទាល់នៅ ធនាគារ អេស៊ីលីដា ភីអិលស៊ី ។
  • អាទិភាពខ្ពស់ក្នុងដំណើរការជ្រើសរើសចូលបម្រើការងារជាមួយធនាគារអេស៊ីលីដា ធនាគារពាណិជ្ជក្នុងនិងក្រៅប្រទេសផ្សេងៗទៀត គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងក្រុមហ៊ុនដៃគូជាច្រើនស្ថាប័ន ។
  • សិក្សាជាមួយសាស្រ្តាចារ្យ និង ថ្នាក់គ្រប់គ្រងធនាគារអេស៊ីលីដា ផ្ធាល់ ដែលបានបញ្ចប់ការសិក្សាពីបរទេស និងក្នុងស្រុកប្រកបដោយចំណេះជំនាញ បទពិសោធន៍ និងវិជ្ជាជីវៈច្បាស់លាស់ ជាពិសេសធ្លាប់បានបង្រៀនបុគ្គលិកធនាគារអេស៊ីលីដា ភីអិលស៊ី កម្ពុជា ធនាគារ អេស៊ីលីដា ទ្បាវ លីមីធីត (ជនជាតិទ្បាវ) និងអេស៊ីលីដា ភូមា (ជនជាតិភូមា)ដែលមានចំនួនជិតពីរម៉ឺននាក់ ឱ្យមាន ចំណេះដឹងជំនាញវិជ្ជាជីវះ មានចំណេះធ្វើ និង សីលធម៌ទំនាក់ទំនងការងារប្រចាំថ្ងៃបានជោគជ័យ ទទួលស្គាល់ជាអន្តរជាតិរួចមកហើយ ។
  • កម្មវិធីសិក្សា និងការបង្រៀនទាន់សម័យតាមបទដ្ឋានអន្តរជាតិ ដោយបញ្ចូលករណីសិក្សាជាក់ស្តែងនៃការអនុវត្តការងាររបស់ធនាគារ អេស៊ីលីដា លើគ្រប់មុខវិជ្ជា ។
  • អាហារូបករណ៍សម្រាប់និស្សិត និងរង្វាន់សិក្សាសម្រាប់និស្សិតឆ្នើម ក្នុងនោះក៍មានរង្វាន់ជាដំណើរទស្សនះកិច្ចសិក្សាអំពីធនាគារ អេស៊ីលីដានៅបរទេស ដូចជាប្រទេសទ្បាវនិងភូមាជាដើម ។
  • បរិយាកាសនៃការសិក្សាល្អ ជាមួយនឹងសិក្ខូបករណ៍ទំនើបទាន់សម័យ
  • ប្រើប្រាស់Internet, Computer Lab និងបណ្ណាល័យដ៏ទំនើបទាន់សម័យ
  • ការបំប៉នបន្ថែមភាសាអង់គ្លេស និង កំពុងរៀបចំអោយមានភាសាចិន ដើម្បីពង្រឹងគ្រឹះសមត្ថភាព ដែលអាចធ្វើការជាអន្តរជាតិ

អគារថ្មី វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា ទើបតែសាងសង់រួច ដែលបានវិនិយោគជិត៤០លានដុល្លារលើផ្ទៃដីជិត៨ហិចតាដើម្បីបរិស្ថានសិក្សាទូលំទូលាយ ។ ទីតាំងស្ថិតនៅបណ្តោយផ្លូវហាណូយខាងក្រោយទីក្រុងរណប Grand Phnom Penh នឹងចាប់ដំណើរការជាផ្លូវការនៅខែ វិច្ឆិកា ឆ្នាំ២០១៨នេះ។ សម្រាប់ព័ត៌មានបន្ថែមអាចទាក់ទង៖

  • អាសយដ្ឋាន៖ អគារលេខ ៥០ ផ្លូវលេខ ៥១៦ កែង៣៣៥ ភូមិ៦ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
  • ទូរសព្ទលេខ៖ 023 986 937/ 010 900 244/ 010 300 879/ 015 600 410៕

អត្ថបទ៖ ថា ម៉ាលីដា

អត្ថបទពេញនិយម