ប៉ុន្មានសន្លឹកពីទិវាសម្អាតពិភពលោកដំបូងបង្អស់នៅកម្ពុជាឃើញហើយអាចរំជួលចិត្ត

  • 2018-09-18 14:14:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ព្រឹក​ថ្ងៃ​សោរ៍ ទី ១៥ កញ្ញា​ ២០១៨ វេលា​ម៉ោង ៦ព្រឹក កន្លង​ទៅ​នេះ កម្ពុជា​បាន​ប្រារព្ធ «ទិវា​សម្អាត​ពិភព​លោក​» ជា​លើក​ដំបូង ដែល​មាន​ចំនួន​អ្នក​ចូល​រួម​ជាក់​ស្តែង​ប្រមាណ ១០០០​នាក់​នៅ​ចំណុច​ចាប់​ផ្តើម​ពោល​គឺ នៅ​មុខ​ក្រសួង​បរិស្ថាន ហើយ​នៅ​តំបន់​ផ្សេងទៀត​ជាច្រើន​ទូទាំង​ភ្នំពេញ និង​នៅ​តាម​ខេត្ត​ ក្រុង​ ទាំង​ ២៥ទូទាំង​ប្រទេស ​​មាន​ចំនួន​អ្នក​ចូល​រួម​សរុប​ប្រមាណ ១៥០០០នាក់ ​។ នេះ​បើ​តាម​ការ​ឲ្យដឹង​ពី​ក្រុម​ការងារ​រៀប​ចំ​កម្មវិធី​នេះ។

នៅមុខក្រសួង​បរិស្ថាន ឱកាស​បើកកម្មវិធី «ទិវា​សម្អាត​ពិភព​លោ» នៅកម្ពុជា​ ២០១៨

កម្មវិធីនេះរៀបចំឡើងដោយ​អង្គការ [Let's Do it Cambodia] និង [GoGreen Cambodia] ក្រោម​ការ​ដឹកនាំ​របស់​ក្រសួង​បរិស្ថាន​កម្ពុជា ​គាំទ្រ​ដោយ​ក្រសួង​អប់រំ​យុវជន​ និង​កីឡា ក្រសួងទេសចរណ៍ ក្រសួង​មហាផ្ទៃ និង​ក្រសួងព័ត៌មាន និង​ទទួល​បាន​ការ​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន​ប្រេង ឥទ្ធនៈ TOTAL បុរីប៉េងហួត ,Global Green Grow Institute, Naga World, Grabនិង ក្រុមហ៊ុន Coca Cola Cambodia។ ​

ក្នុង​ព្រឹត្តិការណ៍​បើក​សម្ពោធ​ទិវា​បរិស្ថាន​សកល​ជា​ប្រវត្តិសាស្ត្រ​នៅ​កម្ពុជា​នេះ ក៏​មាន​វត្តមាន​​ លោកជំទាវ អែនជែលឡា ខកខូរិន (Angela Corcoran) ឯក​អគ្គរដ្ឋ​ទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា និង​ តំណាង​ស្ថាន​ទូត​អង់គ្លេស ស៊ុយអ៊ែត អាល្លឺម៉ង់ និង​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​ផង​ដែរ។

World Cleanup Days ជា​ចលនា​សកល​មួយ​ដែល​​​ផ្សារភ្ជាប់​មនុស្ស​ និង​បរិស្ថាន​នេះ ​ធ្វើ​ឡើង​ក្នុង​គោលដៅ​ធ្វើ​ឲ្យ​ពិភពលោក​ស្អាត​គ្មាន​សំរាម។ ទិវា​នេះ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ​នៅ ១៥០ប្រទេស ជុំវិញ​ពិភព​លោក ដែល​មាន​មនុស្ស​ចូល​រួម​ប្រហែល ៣៨០​លាន​នាក់ ស្មើ​នឹង​៥% នៃ​ប្រជាជន​សរុប​ទូទាំង​ពិភពលោក ដោយ​ពួកគេ​បាន​ចូល​រួម​សម្អាត កន្លែង​ធ្វើការ គ្រឹះស្ថាន​សិក្សា និង ទី​សាធារណៈ​៕​

ចង់ដឹង​ថា​គេ​ធ្វើអីខ្លះ ក្នុង​«ទិវា​សម្អាត​ពិភពលោក»​ ថ្ងៃ ១៥ កញ្ញា​នៅ​កម្ពុជា​ តោះ! មើល​វីដេអូ៖

តោះ​! មើល​កម្រង​រូបភាព​បង្ហាញ​ពី​ភាព​ស្វិតស្វាញ​ពុះពារ​​ ដើរ​កាត់​ថ្ងៃ​ក្តៅ​របស់​អ្នក​ស្ម័គ្រ​ចូលរួម​ដើរ​រើស​សំរាម​សម្អាត​បរិស្ថាន ក្នុង​ទិវា​សម្អាត​ពិភពលោក​២០១៨ នៅ​កម្ពុជា​ ខាង​ក្រោម​ ៖

អត្ថបទ​៖ ដេត​ លីដា

អត្ថបទពេញនិយម