ការពិតនៅពីក្រោយ កែវ វាសនា ចេញពីថោនត្រឡប់ទៅសាន់ដេវិញ
- 2018-09-19 01:53:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការពិតនៅពីក្រោយ កែវ វាសនា ចេញពីថោនត្រឡប់ទៅសាន់ដេវិញ
ចន្លោះមិនឃើញ
តារាចម្រៀង កែវ វាសនា បានធ្វើឲ្យហ្វេនៗ និងមហាជនទាំងក្នុង និងក្រៅសិល្បៈមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីម្សិលមិញនេះ បន្ទាប់ពីឃើញMV ថ្មីលោកសម្ដែងរួមគ្នាជាមួយកញ្ញា សុខ ពិសី នៅផលិតកម្មសាន់ដេ។
មូលហេតុនៃការវិលចូលសាន់ដេវិញដោយសារតែ កែវ វាសនា ចង់បានបទពិសោធន៍ថ្មីបន្ថែមពីផលិតកម្មចាស់។ ម្យ៉ាងទៀតលោក បានផុតកុងត្រាជាមួយថោន ទើបសម្រេចដើរចេញតែម្ដងទៅមិនមានរឿងអាក់អន់ចិត្តឬបញ្ហាអ្វីជាមួយគ្នាឡើយ។លោកថា៖" ខាងថោនគាត់រីកាយចំពោះការសម្រេចចិត្តរបស់ខ្ញុំ ឯខាងសាន់ដេវិញក៏ពេញចិត្តទទួលខ្ញុំត្រឡប់ទៅវិញដែរ"។
កែវ វាសនា ថា លោកបានចូលផលិតកម្មសាន់ដេបាន១ខែហើយ អំឡុងពេលនេះផលិតកម្មខាងលើកំពុងតែត្រៀមបទថ្មីជាច្រើនសម្រាប់រូបលោក មានទាំងមនោសញ្ចេតនា និងញាក់កន្ត្រាក់អារម្មណ៍។ការវិលមកចូលទ្រនំចាស់នេះម្ចាស់បទ "នឹកមនុស្សម្នាក់មិនបានស្រឡាញ់" សង្ឃឹមថានឹងទទួលបានការគាំទ្រពីទស្សនិកជនដដែល ហើយលោកក៏មានអ្វីថ្មីប្លែកសម្រាប់ពុកម៉ែបងប្អូននៅពេលខាងមុខនេះ៕
បទថ្មី កែវ វាសនា នៅសាន់ដេ